អត់លេងសើចទេ...ម្ដាយ នី មុនីនាថ ជួបខ្មោចមែនទែន ខណៈកូនស្រីកំពុងថតរឿងខ្មោច
- 2015-03-06 21:38:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត់លេងសើចទេ...ម្ដាយ នី មុនីនាថ ជួបខ្មោចមែនទែន ខណៈកូនស្រីកំពុងថតរឿងខ្មោច
ចន្លោះមិនឃើញ
ខណៈកូនស្រីកំពុងថតរឿងខ្មោច អ្នកស្រី ភាលី ម្ដាយ នី មុនីនាថ ស្រាប់តែជួបខ្មោចមែនទែនលងជាលើកដំបូងក្នុងឆាកជីវិត។ នេះបើតាម នី មុនីនាថ។
ហេតុការណ៍នេះបានកើតឡើងនៅគ្រាដែល មុនីនាថ បានទៅថតបញ្ចប់រឿង "៧ថ្ងៃ" របស់ផលិតកម្ម Rich Kids Mediaនៅក្នុងវត្តមួយនាខេត្តកំពង់ឆ្នាំងក្រោមដើមជ្រៃ។ មុនីនាថ រៀបរាប់ថា នៅថ្ងៃនោះ ដំបូងម្ដាយរបស់នាងប្រុងសម្រាន្ត ប៉ុន្តែមិនទាន់បានសម្រាន្តផង ម្ដាយនាង ដូចជាបានឃើញបុរសពីរនាក់មកគោះទ្វារឲ្យចេញពីឡាន ព្រោះពួកគេត្រូវការយកឡានហ្នឹងថត។
ក្រោយត្រូវស្នើដូច្នេះ ម្ដាយនាងម្នីម្នាប្រុងចុះពីឡាន ប៉ុន្តែគ្រាន់តែបម្រុងនឹងចុះ ស្រាប់មានតែមានមនុស្សស្រីម្នាក់ទៀតកាត់សក់កូរ៉េចូលមកអង្គុយជិតទៀត។ "ម្ដាយខ្ញុំក៏ប្រាប់ថា កុំមកអង្គុយអីចឹង ព្រោះខ្ញុំត្រូវការចុះចេញថត ប៉ុន្តែម្នាក់ហ្នឹងអត់ចេញ ហើយក៏បានបញ្ជាឡានឲ្យចេញទៅ តែមើលទៅចង្កូតឡាន អត់មានអ្នកបើកទេ ដល់ម្នាក់ខ្ញុំគាត់ភ្ញាក់ដឹងខ្លួន ស្រាប់ឃើញជុំវិញសុទ្ធតែបច្ឆាខ្មោច តែតាមពិតកន្លែងហ្នឹងវាលស្រែទេ!”។ មុនីនាថ បន្ថែម។
តារាស្រីសម្បុរស្រអែមរូបនេះ ប្រាប់ថា មុនចាប់ផ្ដើមថត ព្រះសង្ឃមួយអង្គគង់នៅវត្តនោះ ក៏បានមានសង្ឃដីកាប្រាប់ដែរថា ឲ្យសុំខមាទោសគេមុន ព្រោះដើមជ្រៃនោះ មានគេ(ខ្មោច)នៅ និងសុំឲ្យក្រុមការងារថតប្រយ័ត្នមាត់ក្រែងប៉ះពាល់ដល់គេ(ខ្មោច)។ នី មុនីនាថ ប្រាប់ថា ម្ដាយនាងភិតភ័យយ៉ាងខ្លាំង ហើយក្រុមការងារក៏បានធ្វើពិធីសុំខមាទោសពីរបីដង ទើបថតចប់៕
វីដេអូ http://youtu.be/HSK70pGQB4Q
អត្ថបទ៖ ទារិកា