ភេទទីបីម្នាក់ទៀតហើយ ចង់ស្អាតជាងកំពូលសម្រស់ភេទទីបីរបស់ថៃទៀត!
- 2015-03-06 22:34:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភេទទីបីម្នាក់ទៀតហើយ ចង់ស្អាតជាងកំពូលសម្រស់ភេទទីបីរបស់ថៃទៀត!
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ ក្រុមអ្នកលេងអ៊ីនធឺណិតបានភ្ញាក់ផ្អើលនឹងភេទទីបីដ៏ក្មេងខ្ចីម្នាក់ទៀតហើយ ព្រោះតែនាងមានសម្រស់ស្រស់ស្អាតជាង Poyd ដែលជាកំពូលភេទទីបីស្រស់ស្អាតបំផុតនៅក្នុងតំបន់អាស៊ី។
មនុស្សគ្រប់គ្នាស្ទើរមិនជឿទេពេលឮថានាងជាមនុស្សប្រុសវះកាត់ជាស្រី នាងមានឈ្មោះថា Yoshi មានអាយុ១៤ឆ្នាំ។ ពេលបង្ហាញខ្លួនលើកដំបូងអ្នកនិយមលេងអ៊ីនធឺណិតបានប្រសិទ្ធិនាមជាទេពធីតាកំពូលសម្រស់បាត់ទៅហើយ និងបានបន្ថែមទៀទថានាងអាចធ្វើឲ្យពិភពលោកទាំងមូលកក្រើកបានដោយសារសម្រស់ដ៏ផូរផង់របស់នាង។ មនុស្សមួយចំនួនបាននិយាយថា Yoshi អាចជាប់តំណែងជាភេទទីបីដ៏ស្រស់ស្អាតជាងគេរបស់ប្រទេសថៃក្នុងពេលអនាគតដ៏ខ្លីនេះជំនួសកញ្ញា Poyd ត្បិតអីពេលនេះនៅក្មេង និងមានសម្រស់មិនធម្មតាទៅហើយ។
ចំណុចមួយដែលធ្វើឲ្យគេមិនអាចដឹងថានាងជាបុរសវះកាត់កែសម្ផស្សបាន គឺសំគាល់លើដើមដៃរបស់នាងស្អាតដូចមនុស្សស្រីអីចឹង។ កាលពីពេលថ្មីៗនេះទៀតទេពធីតាកំពូលសម្រស់ម្នាក់នេះទើបតែបានថតរឿងបែបកំប្លែងដែលមានចំណងជើងថា ”Rock Angel “។
ទស្សនារូបភាពតាំងពីក្មេងរបស់ភេទទីបីម្នាក់នោះ ថាស្អាតប៉ុណ្ណា៖
ចុចអាន៖ភេទទីបីដែលស្រស់ស្អាតបំផុតនៅក្នុងតំបន់អាស៊ី
ប្រែសម្រួល៖ទ្រី រ៉ាវី ប្រភព៖blogtamsu