វិធី​ព្យាបាល​ត្រចៀក​ក្រាញ់​​ដុះ​​កប់​​ក្នុង​ក្រចក

  • 2015-03-10 18:25:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដុំ​សាច់​នៅ​ជាប់​នឹង​គែម​ក្រចក​ដៃ​ជើង ដែល​គេ​និយម​ហៅ​ថា​ត្រចៀកក្រាញ់​ គឺជា​មេរោគ​ម្យ៉ាង​អាច​បណ្ដាល​ឲ្យ​ហើម​សាច់ និង​បង្ក​ការ​ឈឺចាប់​បាន។ វា​ជា​បញ្ហា​​ដែល​តែងតែ​កើត​មាន​ឡើង​ចំពោះ​មនុស្ស​គ្រប់រូប ហើយ​អ្នក​ខ្លះ​ទៀត​ខិតខំ​រក​វិធី​ព្យាបាល​វា​ដើម្បី​កុំ​ឲ្យ​វា​ឆ្លង​រីក​រាលដាល​ធំ និង​មិន​សូវ​ឈឺ​ចាប់​។ ថ្ងៃនេះ Sabay នឹង​បង្ហាញ​ពី​វិធី​ព្យាបាល​ដោយ​ប្រើ​ឱសថ​បុរាណ​ដ៏​សាមញ្ញ​ៗ៖

 

 

១. កាត់​ក្រចក

 

វិធី​ដ៏​ល្អ​បំផុត​ដើម្បី​កម្ចាត់​ត្រចៀកក្រាញ់​ដែល​ដុះ​ក្នុង​សាច់ ដំបូង​គឺ​ត្រូវ​សម្អាត​នៅ​បរិវេណ​នោះ​ឲ្យ​ស្អាត។ អ្នក​​ត្រូវ​កាត់​ក្រចក​ជើង​ឲ្យ​បាន​ស្អាតបាត​ជានិច្ច ជាពិសេស​ត្រូវ​ឆ្កៀល​គែម​ៗ។

 

២. ទឹក​ក្ដៅ

 

 

នេះ​ក៏​ជា​ដំណោះស្រាយ​យ៉ាង​មាន​ប្រសិទ្ធភាព​ដែរ​ដើម្បី​កម្ចាត់​បញ្ហា​នេះ​។ ត្រាំ​ជើង​នៅ​ក្នុង​ទឹក​ក្ដៅ​ល្មម​ ​ប្រហែល​២០​នាទី។ ពេល​ត្រាំ​ក្នុង​ទឹក​ក្ដៅ​នឹង​ធ្វើឲ្យ​ក្រចក​ជើង​ទន់​ជាង​មុន  ដូច្នេះ​ងាយស្រួល​ក្នុង​ការ​កាត់បន្ថយ​ភាព​ឈឺចាប់ ព្រោះ​ទឹក​ក្ដៅ​ជួយ​សម្អាត​បាក់តេរី ដី ឬ​ធូលី​ល្អិត​ៗ​ទាំងអស់​ដែល​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ក្នុង​ក្រចកជើង​នោះ។

 

៣. ក្រូចឆ្មារ

 

ក្រូចឆ្មារ​គឺជា​ឱសថ​មួយ​ប្រភេទ​ដែល​​មាន​ប្រយោជន៍​ជា​ច្រើន។ សម្រាប់​បញ្ហា​ត្រចៀកក្រាញ់​ ក្រូច​ឆ្មារ​ក៏​អាច​ជួយ​បាន​ដែរ ​​ដោយ​គ្រាន់តែ​ចិត្តវា​មួយ​ចំណិត​មក​ឈ្លី​លើ​ក្រចក​រួច​ប្រើ​បង់​រុំ​ជុំវិញ​មេជើង​នោះ ដោយ​ទុក​វា​ពេញ​មួយ​យប់។ ជាតិ​​អាស៊ីដ​របស់​ក្រូច​ឆ្មារ អាច​ជួយ​​​​​ព្យាបាល​មេរោគ​ឆ្លង​​នេះ​បាន។

 

៤. សាប៊ូ​ប្រឆាំង​បាក់តេរី

 

 

ត្រាំ​ជើង​ក្នុង​ធុង​ទឹក​ក្ដៅ​ លាយ​ជាមួយ​សាប៊ូ​កម្ចាត់​បាក់តេរី។ ពេល​ជើង​ស្ងួត យក​ដុំ​សំឡី​បន្តិច​មក​ដាក់​ក្រោម​ក្រចកជើង​ដែល​មាន​មេរោគ​នេះ។ បន្ទាប់​មក​ដាក់​ប្រេង​ប្រឆាំង​បាក់តេរី​លាប​លើ​ស្បៃ ហើយ​យក​ទៅ​រុំ​លើ​ក្រចក វិធី​នេះ​នឹង​ធ្វើឲ្យ​មេរោគ​ទាំង​នោះ​រីក​ធំ​រហូត​ដល់​ហៀរ​ខ្ទុះ​ចេញ​មកទាំងអស់តែម្ដង។

 

៥. ពាក់​ស្បែក​ជើង​ការពារ ពេល​ធ្វើដំណើរ

 

ពេល​ធ្វើដំណើរ​ចេញ​ទៅ​ខាងក្រៅ​ម្ដង​ៗ ​ត្រូវ​ពាក់​ស្បែកជើង​ឃ្លុប​ ដើម្បី​បិទបាំង​កុំ​ឲ្យ​ធូលី​ចូល​ក្នុង​ក្រចក​ជើង​បាន។

 

៦. លាង​សម្អាត

 

វិធី​ការពារ​កុំ​ឲ្យ​កើត​មាន​មេរោគ​នេះ គឺ​ត្រូវ​លាង​សម្អាត​ជើង​របស់​អ្នក​ឲ្យ​បាន​ទៀងទាត់ ដោយ​ប្រើ​ច្រាស​ដុស​ខោអាវ​មក​ដុស​ម្រាមជើង​ឲ្យ​សព្វ។ ធ្វើ​បែបនេះ​នឹង​កម្ចាត់​បាក់តេរី​ដែល​តោង​នឹង​ក្រចក​បាន​ភ្លាម​ៗ។

 

៧. ស្បែកជើង

 

 

ត្រូវ​ពាក់​ស្បែកជើង​ណា​ដែល​មាន​ផាសុកភាព និង​សម​ល្មម​នឹង​ជើង​ចៀសវាង​ស្បែកជើង​ដែល​រឹប​ប្រអប់​ជើង​ខ្លាំង​ពេក ហើយ​រឿង​ដ៏​ចាំបាច់​មួយ​ទៀត​គឺ​ត្រូវ​ពាក់​ស្រោមជើង​ស្អាត​ជា​រៀងរាល់ថ្ងៃ៕

 

ចុចអាន៖ភេសជ្ជៈ​៦​ប្រភេទ​អាច​​សម្រក​​ក្បាលពោះ​ឲ្យ​រាបស្មើ​បាន​យ៉ាង​លឿន

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី ប្រភព៖interesting