ភេសជ្ជៈ​៦​ប្រភេទ​អាច​​សម្រក​​ក្បាលពោះ​ឲ្យ​រាបស្មើ​បាន​យ៉ាង​លឿន

  • 2015-02-23 16:25:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនថាបុរស ឬនារី​ៗ​ទេ សុទ្ធ​សឹង​តែ​​ចង់​​បាន​ក្បាលពោះ​រាបស្មើ​ដូច​តារា​បង្ហាញ​ម៉ូដ ដូច្នេះ​ហើយ​ទើប​ពួក​គេ​​បាន​ព្យាយាម​ទៅ​ក្លិប​ហាត់ប្រាណ ឬ​លេបថ្នាំសម្រកទម្ងន់ ​និង​តម​ចំណីអាហារ​អី​ជាដើម។ ប៉ុន្តែ​ឥឡូវ​នេះ កុំ​បារម្ភ​ទៀត​អី!​ សាកល្បង​ទទួល​ទាន​ភេសជ្ជៈ ​៦​ប្រភេទ​ខាងក្រោម​​នេះ នឹង​អាច​សម្រក​​ក្បាលពោះ​ឲ្យ​រាបស្មើ​បាន​យ៉ាង​លឿន​ដោយ​មិន​ចាំបាច់​តម​អាហារ​ឡើយ៖

 

១. ទឹកកក

 

 

ការ​ទទួលទាន​ទឹកកក​អាច​ជួយ​អ្នក​លុប​បំបាត់​កាឡូរី ព្រោះ​ទឹក​ត្រជាក់​អាច​បង្កើន​ល្បឿន​ដំណើរ​ការ​រំលាយ​អាហារ។ ដើម្បី​ទទួល​បាន​លទ្ធផល ​យ៉ាងហោចណាស់​ក្នុង​មួយ​ថ្ងៃ​ត្រូវ​ផឹកទឹក​​ត្រជាក់​ឲ្យ​បាន​កន្លះ​លីត្រ​យ៉ាង​តិច។

 

២. តែ​ខ្មៅ ឬ​តែ​បៃតង

 

តែ​បៃតង​ ​​មាន​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​មនុស្ស​ទាំងឡាយ​ដែល​កំពុង​ព្យាយាម​សម្រក​ទម្ងន់ ដោយ​​សារ​តែ​វា​​​អាច​ជួយ​​អ្នក​ដុត​បំផ្លាញ​កាឡូរី និង​ជួយ​ជម្រុញ​ការ​រំលាយ​អាហារ​​ថែម​ទៀត។ តែ​បៃតង​អាច​ដុត​កាឡូរី​បាន ៤៣% ច្រើនជាង​ភេសជ្ជៈ​ផ្សេង​ទៀត។ សម្រាប់​តែ​ខ្មៅ​វិញ​ ក៏​មាន​សមត្ថភាព​ដូចគ្នា​ដែរ។ ប្រសិនបើ​ចង់បាន​ក្បាលពោះ​រាបស្មើ​នោះ ​ជម្រើស​ដ៏​ល្អ​គឺ​តែ​បៃតង និង​តែ​ខ្មៅ។

 

៣. ទឹក​បន្លែ

 

 

បន្លែ​គឺជា​ប្រភេទ​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព ។ ប៉ុន្តែ​អ្វី​ដែល​អ្នក​ត្រូវការ​ពិត​ប្រាកដ​នោះ​គឺ​ទឹក​បន្លែ។ ប្រភេទ​របស់​ទឹក​នេះ​នឹង​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​បន្ទាប់​ពី​ផឹក​វា​រួច។ ភេសជ្ជៈ​នេះ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ដុត​បំផ្លាញ​កាឡូរី​បាន​យ៉ាង​ឆាប់រហ័ស។

 

៤. ទឹក​ឪឡឹក

 

ថ្វីត្បិត​ឪឡឹក​មាន​ជាតិ​ស្ករ​ច្រើន​មែន តែ​វា​ជា​ស្ករ​ធម្មជាតិ​ដែល​មិន​ប៉ះពាល់​ដល់​ការ​ឡើង​ទម្ងន់​ទេ។ ចំណែក​ឯ​ទឹក​ឪឡឹក​វិញ​មាន​កាឡូរី​ទាប ហើយ​មាន​សារធាតុ​ជាតិ​ទឹក​ច្រើន។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​មាន​ផ្ទុក​អាស៊ីដ​អាមីណូ​ដែល​បង្កើន​ម៉ាស់​សាច់ដុំ​គ្មាន​ខ្លាញ់ និង​បន្ថយ​ជាតិ​ក្នុង​ខ្លាញ់​រាងកាយ។

 

៥. ទឹកដូង

 

ទឹកដូង​ ​មាន​ផ្ទុក​ជាតិ​អេឡិចត្រូ ហើយ​វា​នឹង​ជួយ​ដុត​បំផ្លាញ​កាឡូរី​បាន​ច្រើនជាង​ភេសជ្ជៈ​ផ្សេងៗ​ទៀត។ អ្នក​អាច​រីករាយ​ជាមួយ​ភេសជ្ជៈ​ ដែល​គ្មាន​ការ​បន្ថែម​ជាតិ​ស្ករ​ ហើយ​វា​ក៏​នឹង​បង្កើន​ល្បឿន​រំលាយ​អាហារ និង​ផ្ដល់​ឱ្យ​អ្នក​នូវ​ថាមពល​ពេញ​មួយ​ថ្ងៃ។

 

៦. ទឹកដោះគោ

 

 

ទឹកដោះគោ​ អាច​កម្ចាត់​ជាតិ​ខ្លាញ់​នៅ​ក្នុង​ខ្លួន​មនុស្ស​បាន​យ៉ាង​ល្អ។ ការ​ផឹក​ទឹកដោះគោ មិន​ត្រឹមតែ​បំបែក​ជាតិ​ខ្លាញ់​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​ទប់ស្កាត់​មិន​អាច​ឲ្យ​ពួកគេ​ត្រឡប់​មកវិញ។ ទទួលទាន​ទឹកដោះគោ​មួយ​ថ្ងៃ​មួយ​កញ្ចប់ ឬ​មួយ​កំប៉ុង​រយៈពេល​២​សប្ដាហ៍​ អ្នក​នឹង​ឃើញ​លទ្ធផល។

 

ចុចអាន៖ញ៉ាំ​ម្ទេស​អាច​ជួយ​សម្រក​ទម្ងន់​បាន?

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី ប្រភព៖healthyfoodteam