ការប្រកួតទាំង 5 របស់ក្រុមជម្រើសជាតិមកពីទ្វីបអាស៊ីដែលបានបន្សល់ទុកប្រវត្តិសាស្រ្តនៅក្នុងព្រឹត្តិការណ៍បាល់ទាត់កំពូលពិភពលោក

  • 2026-05-15 09:04:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម៉ាកយីហោលំដាប់អន្តរជាតិ 1xBet កំពុងនាំយករឿងរ៉ាវនៃការប្រកួតទាំងប្រាំដែលធ្វើឱ្យពិភពបាល់ទាត់ទាំងមូលត្រូវនិយាយអំពីក្រុមមកពីទ្វីបអាស៊ី។

អាល្លឺម៉ង់ 1 – 2 ជប៉ុន ឆ្នាំ 2022

នៅក្នុងការប្រកួតឆ្នាំ 2022 ជប៉ុនបានស្ថិតក្នុងពូលដ៏តានតឹងបំផុតមួយដែលមាន អាល្លឺម៉ង់ អេស្ប៉ាញ និងកូស្តារីកា។ ក្នុងចំណោមក្រុមខ្លាំងៗទាំងនេះ ជប៉ុនត្រូវបានគេមើលឃើញថាគ្រាន់តែជាក្រុមដែលអាចបង្កការរំខានដល់ក្រុមធំៗ ជាជាងបេក្ខភាពដែលអាចប្រជែងយកកៅអីទៅតង់បន្ត។

ប៉ុន្តែការប្រកួតបើកឆាករបស់ពួកគេទល់នឹងអាល្លឺម៉ង់ បានបង្ហាញយ៉ាងច្បាស់ថាកូនក្រុមរបស់លោក Hajime Moriyasu មិនមានបំណងមកទីនេះត្រឹមតែកំដរឆាកឡើយ។ បន្ទាប់ពីរបូតគ្រាប់បាល់នៅតង់ទីមួយ ជម្រើសជាតិជប៉ុនបានទប់ទល់នឹងសម្ពាធយ៉ាងល្អ ហើយនៅតង់ទីពីរ ពួកគេបានបង្កើនល្បឿនលេងគួរឱ្យកត់សម្គាល់ តាមរយៈការផ្លាស់ប្តូរកីឡាករដ៏ឆ្លាតវៃ។ ជាលទ្ធផល កីឡាករ Ritsu Dōan ដែលប្តូរចូលបានស៊ុតតាមស្មើ ហើយបន្ទាប់មក Takuma Asano ដែលប្តូរចូលដូចគ្នា ក៏បានស៊ុតបញ្ចូលទីជាគ្រាប់បាល់ជ័យជម្នះតែម្តង។

ក្រុមសាមូរ៉ៃខៀវ បានធ្វើរឿងដ៏អស្ចារ្យនេះម្តងទៀតក្នុងការប៉ះជាមួយក្រុមអេស្ប៉ាញ៖ ពួកគេត្រូវបាននាំមុខមុនម្តងទៀត ប៉ុន្តែបានវាយបកយកឈ្នះ 2-1 នៅតង់ទីពីរ។ ជប៉ុនបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខមួយក្នុងពូលដែលមានក្រុមយក្សអឺរ៉ុបទាំងពីរ ហើយនៅតង់ 16 ក្រុមចុងក្រោយ ពួកគេចាញ់ក្រូអាតត្រឹមការទាត់បាល់ប៉េណាល់ទីប៉ុណ្ណោះ។ បន្ទាប់ពីបង្ហាញទម្រង់លេងយ៉ាងល្អបែបនេះ យើងសង្កេតឃើញថា ក្រុមជម្រើសជាតិនៅអាស៊ី មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយក្រុមគីឡូធ្ងន់ៗនៅក្នុងព្រឹត្តិការណ៍នេះ។

អាហ្សង់ទីន 1 - 2 អារ៉ាប៊ីសាអ៊ូឌីត ឆ្នាំ 2022

ព្រឹត្តិការណ៍ឆ្នាំ 2022 ក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយទៀតដែលបង្កើតឡើងដោយក្រុមមកពីទ្វីបអាស៊ី។ នៅក្នុងតង់ចែកពូល អារ៉ាប៊ីសាអ៊ូឌីតត្រូវជួបជាមួយអាហ្សង់ទីន ហើយលទ្ធផលត្រូវបានគេគិតទុកជាមុនរួចទៅហើយ៖ ក្រុមរបស់លោក Hervé Renard គឺជាក្រុមដែលគេមិនសូវឱ្យតម្លៃ ហើយមានមនុស្សតិចតួចណាស់ដែលជឿថាពួកគេអាចទទួលបានលទ្ធផលល្អ។

ការប្រយុទ្ធជាមួយក្រុមដែលនឹងក្លាយជាម្ចាស់ជើងឯកមួយនេះ ហាក់ចាប់ផ្តើមមិនសូវល្អឡើយសម្រាប់ក្រុមស្ទាំងបៃតង ដោយ Messi បានស៊ុតបាល់ប៉េណាល់ទីបញ្ចូលទីតាំងពីដើមតង់។ នៅក្នុងតង់ទីមួយ ក្រុម La Albiceleste បានស៊ុតចូលបីគ្រាប់បន្ថែមទៀត ប៉ុន្តែគ្រាប់បាល់ទាំងអស់ត្រូវបានពិន័យដោយសារជំហរក្រៅល្បែង។

អារ៉ាប៊ីសាអ៊ូឌីតអាចនឹងរបូតគ្រាប់បាល់ខ្លះមុនពេលចប់តង់ទីមួយ ប៉ុន្តែតង់ទីពីរអ្វីៗត្រូវបានផ្លាស់ប្តូរទាំងស្រុង។ ដំបូង Saleh Al-Shehri បានស៊ុតតាមស្មើ ហើយបន្ទាប់មក Salem Al-Dawsari បានស៊ុតមួយជើងយ៉ាងស្អាតទម្លុះសំណាញ់ទីជ្រុងខាងលើ ដើម្បីធានាបានជ័យជម្នះជាប្រវត្តិសាស្ត្រ 2-1 សម្រាប់ប្រទេសរបស់ខ្លួន។

មួយថ្ងៃបន្ទាប់ពីការប្រកួតត្រូវបានប្រកាសជាថ្ងៃឈប់សម្រាកសាធារណៈនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហើយលទ្ធផលនេះបានក្លាយជាសារដាស់តឿនមួយទៀតថា ក្រុមជម្រើសជាតិនៅអាស៊ីពិតជាមានសមត្ថភាពបង្កើតភាពភ្ញាក់ផ្អើលនៅក្នុងព្រឹត្តិការណ៍ធំៗ។

កូរ៉េខាងត្បូង 2 – 1 អ៊ីតាលី ឆ្នាំ 2002

អត្ថបទដែលនាំមកជូនដោយ 1xBet នេះមិនអាចរំលងព្រឹត្តិការណ៍ឆ្នាំ 2002 ឡើយ។ 36 ឆ្នាំបន្ទាប់ពីភាពភ្ញាក់ផ្អើលនៅកីឡដ្ឋាន Middlesbrough អ៊ីតាលីបានទទួលរងការឈឺចាប់ម្តងទៀតពីសំណាក់ក្រុមនៅអាស៊ី – លើកនេះគឺនៅក្នុងតង់ 16 ក្រុមចុងក្រោយ ដោយត្រូវប៉ះជាមួយក្រុមម្ចាស់ផ្ទះកូរ៉េខាងត្បូង។

សូម្បីតែមុនពេលការប្រកួតចាប់ផ្តើម រូបភាពរំលឹកដល់ការប្រកួតទល់នឹងកូរ៉េខាងជើងបានលេចឡើងនៅលើកន្លែងអង្គុយអ្នកគាំទ្រ ហើយពាក្យស្លោក “Again 1966” គឺជាការរំលឹកដល់ជនជាតិអ៊ីតាលីអំពីព្រឹត្តិការណ៍ដ៏សោកសៅបំផុតមួយនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់ពួកគេ។

បន្ទាប់ពីការរកបានគ្រាប់បាល់នាំមុខតាំងពីដើមតង់ដោយកីឡាករ Christian Vieri ក្រុមអ៊ីតាលីបានបន្តរក្សាការនាំមុខរហូតដល់នាទីទី 88 មុនពេលដែល Seol Ki-hyeon ស៊ុតតាមស្មើ និងអូសបន្លាយការប្រកួតដល់តង់បន្ថែមម៉ោង។ វីរបុរសនៃការប្រកួតនេះគឺ Ahn Jung-hwan ដែលបានស៊ុតបញ្ចូលទីគ្រាប់បាល់មាស ដើម្បីលាងកំហុសរបស់ខ្លួនដោយសារតែការទាត់បាល់ប៉េណាល់ទីមិនចូលនៅតង់ទីមួយ។

បន្ទាប់ពីទម្លាក់អ៊ីតាលី កូរ៉េខាងត្បូងបានបន្តយកឈ្នះអេស្ប៉ាញដោយការទាត់បាល់ប៉េណាល់ទី ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ នៅទីនោះ ក្រុមម្ចាស់ផ្ទះបានចាញ់អាល្លឺម៉ង់ ហើយបន្ទាប់មកត្រូវបរាជ័យក្រោមថ្វីជើងទួរគី ក្នុងការប្រកួតដណ្តើមចំណាត់ថ្នាក់លេខបី។ ទោះបីជាមិនអាចឈ្នះមេដាយ ប៉ុន្តែកូរ៉េខាងត្បូងនៅតែអាចសាងប្រវត្តិសាស្ត្រ ដោយចំណាត់ថ្នាក់លេខបួននៅតែជាលទ្ធផលល្អបំផុតមិនធ្លាប់មានពីមុនមកសម្រាប់ក្រុមជម្រើសជាតិនៅអាស៊ីលើឆាកបាល់ទាត់ដ៏ធំបំផុតរបស់ពិភពលោក។

សហរដ្ឋអាមេរិក 1 – 2 អ៊ីរ៉ង់ ឆ្នាំ 1998

នៅថ្ងៃទី 21 ខែមិថុនា ឆ្នាំ 1998 អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានជួបតតាំងគ្នានៅប្រទេសបារាំង។ ជាផ្លូវការ វាគ្រាន់តែជាការប្រកួតក្នុងវគ្គចែកពូលធម្មតាមួយប៉ុណ្ណោះ ប៉ុន្តែចំណាប់អារម្មណ៍ទៅលើការប្រកួតនេះមានទំហំធំធេងលើសពីសមរភូមិវាលស្មៅទៅទៀត។ ដោយសារមិនមានទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ការប្រកួតនេះត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងក្លាយជាការប្រកួតដ៏តានតឹងបំផុតមួយនៅក្នុងព្រឹត្តិការណ៍នេះ។

មុនពេលចាប់ផ្តើមការប្រកួត កីឡាករអ៊ីរ៉ង់បានជូនផ្កាកុលាបសដល់គូប្រកួត ហើយបន្ទាប់មកក្រុមទាំងពីរបានថតរូបជុំគ្នា។ កាយវិការដ៏មានអត្ថន័យនេះ បានជួយបន្ធូរបន្ថយភាពតានតឹងផ្នែកនយោបាយជុំវិញការប្រកួតនេះ ប៉ុន្តែវាមិនបានធ្វើឱ្យកម្រិតនៃការប្រកួតអន់ថយ ឬកាត់បន្ថយភាពរំជើបរំជួលនោះឡើយ។

អ៊ីរ៉ង់បានបង្ហាញពីភាពមុតស្រួច និងភាពនឹងនរនៅក្នុងពេលវេលាដ៏សំខាន់។ Hamid Estili ជាអ្នកបើកការស៊ុតបញ្ចូលទីនាំមុខមុនតាមរយៈការតែត ហើយនៅតង់ទីពីរ Mehdi Mahdavikia បានបន្ថែមមួយគ្រាប់ទៀត។ សហរដ្ឋអាមេរិកបានវាយបកវិញតាមរយៈគ្រាប់បាល់ចុងម៉ោងរបស់ Brian McBride ប៉ុន្តែពេលវេលាមិននៅសល់គ្រប់គ្រាន់ដើម្បីសង្គ្រោះស្ថានការណ៍នោះទេ។ អ៊ីរ៉ង់បានរក្សាជ័យជម្នះ 2-1 ដែលការឈ្នះក្នុងកម្រិតដ៏ខ្ពស់បែបនេះគឺជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។

កូរ៉េខាងជើង 1 – 0 អ៊ីតាលី ឆ្នាំ 1966

នៅថ្ងៃទី 19 ខែកក្កដា ឆ្នាំ 1966 ក្នុងព្រឹត្តិការណ៍នៅប្រទេសអង់គ្លេស កូរ៉េខាងជើងបានប្រកួតជាមួយអ៊ីតាលីដែលជាក្រុមជម្រើសជាតិល្បីឈ្មោះបំផុតមួយនៅអឺរ៉ុប។ ស្ទើរតែគ្មានអ្នកណាម្នាក់ចាប់អារម្មណ៍កូរ៉េខាងជើងឡើយ ហើយវត្តមានរបស់ពួកគេនៅក្នុងការប្រកួតជុំផ្តាច់ព្រ័ត្រនេះក៏ជារឿងដែលគួរឱ្យចម្លែកផងដែរ។ ពួកគេទទួលបានឱកាសនេះ បន្ទាប់ពីក្រុមជម្រើសជាតិនៅទ្វីបអាហ្វ្រិក និងអាស៊ីមួយចំនួនបានធ្វើពហិការមិនចូលរួមវគ្គជម្រុះដោយសារតែភាពចម្រូងចម្រាសក្នុងការបែងចែកកៅអី។

អ៊ីតាលីបានមកដល់ព្រឹត្តិការណ៍នេះ ក្នុងនាមជាក្រុមដែលគេគិតថានឹងអាចលើកពានបាន។ កូនក្រុមរបស់លោក Edmondo Fabbri រួមមាន Sandro Mazzola, Giacinto Facchetti, Giacomo Bulgarelli និងម្ចាស់ពានរង្វាន់ Ballon d’Or នាពេលអនាគត Gianni Rivera។ ប៉ុន្តែការប្រមូលផ្តុំទៅដោយកីឡាករល្បីៗមិនទាន់គ្រប់គ្រាន់ឡើយ៖ Pak Doo-ik ជាអ្នករកបានគ្រាប់បាល់តែមួយគត់ ហើយជ័យជម្នះ 1-0 របស់កូរ៉េខាងជើងបានក្លាយជាការភ្ញាក់ផ្អើលដ៏ធំបំផុតមួយនៅក្នុងព្រឹត្តិការណ៍នេះ។

សម្រាប់កូរ៉េខាងជើង ការប្រកួតនោះគឺជាសំបុត្ររបស់ពួកគេទៅកាន់វគ្គប្រាំបីក្រុមចុងក្រោយ ខណៈដែលការហាលអាវទាំងព្រលឹមរបស់ La Squadra Azzurra ទទួលបានការស្រែកចំអក ការជេរប្រមាថ និងសូម្បីតែការគប់ប៉េងប៉ោះស្អុយពីសំណាក់អ្នកគាំទ្រក្នុងស្រុករបស់ខ្លួន។

ក្រុមជម្រើសជាតិនៅអាស៊ីបានបង្ហាញឱ្យឃើញម្តងហើយម្តងទៀតថា ពួកគេមានសមត្ថភាពក្នុងការបង្កើតភាពភ្ញាក់ផ្អើលដោយយកឈ្នះក្រុមខ្លាំងៗ ឆ្លងផុតពូលតានតឹង និងប្រែក្លាយការប្រកួតនីមួយៗទៅជាព្រឹត្តិការណ៍ដែលគេចងចាំរាប់ឆ្នាំ។ នៅរដូវក្តៅនេះ ពួកគេនឹងមានឱកាសម្តងទៀតដើម្បីសរសេរទំព័រប្រវត្តិសាស្ត្រដ៏គួរឱ្យចងចាំបន្ថែមទៀតនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតរបស់ពិភពលោក។

អត្ថបទថ្មី