ញ៉ាំ​ម្ទេស​អាច​ជួយ​សម្រក​ទម្ងន់​បាន?

  • 2015-02-11 16:43:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា ​​​​ម្ទេស​អាច​ជួយ​សម្រក​ទម្ងន់​បាន​យ៉ាង​លឿន ​ដោយសារ​តែ​វា​​ជួយ​បង្កើន​ល្បឿន​ក្នុងការ​រំលាយអាហារ។ លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​នេះ គឺ​ជា​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ហើយ​ថា ពាក្យ​ចចាមអារ៉ាម​ដែល​គេ​ចំណាំ​និយាយ​កន្លង​មក​នោះ គឺ​ជា​ការ​​ពិត ពោល​គឺ​​គ្រឿង​​ទេស​រសជាតិ​ហឹរ​​មួយ​ប្រភេទ​នេះ ពិត​ជា​អាច​ជួយ​អ្នក​ឲ្យ​ស្រក​គីឡូ​បាន​ប្រាកដ​មែន។

 

 

ក្រុម​អ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យ Wyoming ​ដែល​បាន​សិក្សា​លើ​ម្ទេស​បាន​រក​ឃើញ​ថា ​សារធាតុ capsaicin ជា​ធាតុផ្សំ​ដែល​ផ្ដល់ឲ្យ​ម្ទេស​មាន​កម្ដៅ​ខ្លាំង​អាច​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ចេញ​ពី​ក្នុង​រាងកាយ ព្រោះ​វា​បាន​បង្កើន​ល្បឿន​ក្នុងការ​រំលាយ​អាហារ​បាន​ ដោយ​មិន​ចាំបាច់​តម​អាហារ។ ជាតិ​ហឹរ​​ដ៏​ក្ដៅ​របស់​ម្ទេស ​​នឹង​ទៅ​ដុត​បំផ្លាញ​ខ្លាញ់​ដែល​នៅ​ក្បាលពោះ ភ្លៅ គូទ កំភួនជើង និង ដើមដៃ ជាដើម។

 

 

ក្រៅ​ពី​ជួយ​សម្រក​ទម្ងន់ ម្ទេស​ក៏​អាច​ជួយ​ការពារ​ជំងឺ​មួយ​ចំនួន​ដែល​កើត​ឡើង​ដោយ​សារ​ការ​ធាត់​លើស​ទម្ងន់​ផង​ដែរ ដូច​ជា​ទឹក​នោម​ផ្អែម​ប្រភេទ​២ លើស​ឈាម និង​ជំងឺ​ទាក់ទង​នឹង​បេះដូង​ជា​ដើម៕

 

ចុចអាន៖វិធី​សាមញ្ញ​ៗ​បំបាត់​ខ្លាញ់​ក្បាល​ពោះ​ដោយ​មិនបាច់​ហាត់ប្រាណ

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី ប្រភព៖dailymail