វិធី​សាមញ្ញ​ៗ​បំបាត់​ខ្លាញ់​ក្បាល​ពោះ​ដោយ​មិនបាច់​ហាត់ប្រាណ

  • 2015-01-21 17:32:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារី​ៗ​ភាគច្រើន តែង​ប្រាថ្នា​ចង់​​បាន​ក្បាលពោះ​រាបស្មើ​ដូច​តារា​បង្ហាញ​ម៉ូដ ដូច្នេះ​ហើយ​ទើប​ពួក​គេ​​ព្យាយាម​​ទៅ​ក្លិប​ហាត់ប្រាណ។ យ៉ាង​ណា​ក្ដី បញ្ហា​ពេល​វេលា​ ទីកន្លែង និង​របៀប​នៃ​ការ​ហាត់​ នៅ​តែ​ជា​ផល​វិបាក​សម្រាប់​ពួក​គេ។ ឥឡូវ​នេះ កុំ​បារម្ភ​ទៀត​អី!​ សាកល្បង​មក​ធ្វើ​តាម​វិធី​សាមញ្ញៗ​​បំបាត់​ខ្លាញ់​ក្បាល​ពោះ​ដោយ​មិនបាច់​ហាត់ប្រាណ​ខាងក្រោម​នេះ​ម្ដង​ អ្នក​នឹង​ឃើញ​លទ្ធផល៖

 

១. រក្សា​ និង​ពិនិត្យ​មើល​ចំនួន​កាឡូរី

 

អ្នក​អាច​បញ្ចប់​ក្បាលពោះ​ធំ​បាន​ដោយ​មិន​ចាំបាច់​ធ្វើអ្វី​ច្រើន​ ដោយ​គ្រាន់តែ​រក្សា​ និង​ពិនិត្យ​មើល​ចំនួន​កាឡូរី។ ការ​ទទួលទាន​ដោយ​មិន​យកចិត្ត​ទុកដាក់​ គឺជា​ឧបសគ្គ​ដ៏​ធំ។ ជម្រើស​ដ៏​​ល្អ គឺ​អ្នក​​គួរ​ទទួលទាន​អាហារ​ និង​ទឹក​ផ្លែឈើ​ណា​ដែល​​ល្អ​ចំពោះ​សុខភាព។

 

២. ម៉ត់ចត់​ចំពោះ​របប​អាហារ

 

 

ត្រូវ​រៀបចំ​របប​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ។ អាហារ​ល្អ មាន​ចម្រុះ​ដោយ​បន្លែ​ពណ៌​បៃតង​ដែល​មាន​ជាតិ​សរសៃ​ និង​ខ្លាញ់  រី​ឯ​ផ្លែឈើ ​មាន​ដូចជា ផ្លែ​ប័រ សណ្ដែកដី និងផ្លែ​អាល់ម៉ុង។

 

៣. បំបាត់​ស្រ្តេស

 

អ័រម៉ូន​របស់​យើង​ក៏​អាច​ធ្វើឲ្យ​ពិបាក​ក្នុង​ការ​កម្ចាត់​ជាតិ​ខ្លាញ់​ក្បាលពោះ​បាន​ដែរ។  ពេល​មាន​ភាព​តានតឹង​ខ្លាំង​នាំឲ្យ​អ័រម៉ូន cortisol មាន​ការ​កើន​ឡើង​ហើយ​បន្ថែម​ជាតិ​ខ្លាញ់​ត្រង់​បរិវេណ​នោះ។ ដូចនេះ​ត្រូវ​ចេះ​រំសាយ​ភាព​តានតឹង​នឹង​កាត់បន្ថយ​ជាតិ​ខ្លាញ់​នោះ​យ៉ាង​លឿន​ដោយ​ខ្លួនឯង។

 

៤. គេង​ឲ្យ​គ្រប់គ្រាន់

 

 

ការ​គេង​មិន​បាន​គ្រប់គ្រាន់​ធ្វើឲ្យ​មនុស្ស​មាន​ទំនោរ​ទៅ​រក​ការ​ញ៉ាំ​មក​បន្ថែម ដូចនេះ​រយៈពេល​គេង​៧ ទៅ ៨ ម៉ោង​នឹង​ជួយ​អ្នក​ក្នុង​ការ​រក្សា ​និង​សម្រក់​ទម្ងន់។

 

៥. ផឹក​ទឹក​ឲ្យ​បាន​ច្រើន

 

ការ​ខ្សោះ​ជាតិ​ទឹក​ គឺជា​កត្តា​មួយ​ធ្វើឲ្យ​ទម្ងន់​កើន​ឡើង​ដោយ​ខ្លួនឯង។ ដូចនេះ​ត្រូវ​ផឹកទឹក​ក្នុង​មួយ​ថ្ងៃ ​ឲ្យ​បាន​មួយ​លីត្រ​កន្លះ​ ទៅ​ពីរ​លីត្រ​កន្លះ។

 

៦. ជៀសវាង​អាហារ​ខ្លាញ់

 

 

បំណង​របស់​អ្នក​ គឺ​ចង់​សម្រក​ខ្លាញ់​ក្បាលពោះ ​ដូចនេះ​មិន​ត្រូវ​បន្ថែម​កាឡូរី​ទៀត​ទេ ​ផ្ទុយ​ទៅវិញ​មួយ​ថ្ងៃ​អ្នក​ត្រូវ​ដុត​បំផ្លាញ​កាឡូរី​ចំនួន ៥០០ ទើប​ធ្វើឲ្យ​សប្ដិន​ក្លាយ​ជា​ការពិត។

 

៧. ចៀសវាង​ជក់​បារី​ និង​ផឹក​ស្រា

 

 

ជាតិ​នីកូទីន​ និង​គ្រឿង​ស្រវឹង ​ជា​ការ​ជម្រុញ​​ការ​ឡើង​ទម្ងន់​ ដូចនេះ​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​ពួកវា។

 

៨. បន្ថយ​ជាតិ​អំបិល

 

មូលហេតុ​ដែល​ធ្វើឲ្យ​ខ្លាញ់​ប្រមូល​ផ្ដុំ​នៅ​ក្បាលពោះ​នោះ​ដោយសារ​អំបិល។ ក្នុង​រាងកាយ​របស់​អ្នក​មាន​ជាតិ​អំបិល​ច្រើន​វា​នឹង​ចូល​ទៅ​បំផ្លាញ​ជាតិ​ទឹក​ក្នុង​ខ្លួន ហើយ​ពេល​ខ្វះ​ជាតិ​ទឹកសារជាតុ​ខ្លាញ់​នឹង​ចូល​ទៅ​ហ៊ុមព័ទ្ធ​ចង្កេះ។

 

ចុចអាន៖ វិធី​បំបាត់​ស្នាម​សង្វារ​ដោយ​មិន​បាច់​ចំណាយ​ច្រើន

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី ប្រភព៖stylecraze