វីដេអូ ចាន់ រតនា ផ្ដួលជើងខ្លាំងហ្វីលីពីនទឹកទីមួយក្នុងទ្រុងម៉ាឡេស៊ី
- 2015-03-14 17:38:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូ ចាន់ រតនា ផ្ដួលជើងខ្លាំងហ្វីលីពីនទឹកទីមួយក្នុងទ្រុងម៉ាឡេស៊ី
ចន្លោះមិនឃើញ
កាលពីយប់មិញនេះ អ្នកលេងក្បាច់គុនបុរាណខ្មែរ កីឡាករ ចាន់ រតនា បានផ្ដួលជើងខ្លាំងហ្វីលីពីន Roman Gonzalez ត្រឹមទឹកទីមួយប៉ុណ្ណោះ ក្នុងការប្រកួតប្រដាល់ក្បាច់គុនចម្រុះអន្តរជាតិនៅប្រទេសម៉ាឡេស៊ី ព្រឹត្តិការណ៍ ONE Championship: Age of Champions។ នេះគឺជាលើកទីមួយសម្រាប់កីឡាករកម្ពុជា ដែលអាចយកជ័យជម្នះលើកីឡាករអន្តរជាតិ ក្នុងព្រឹត្តិការណ៍ប្រកួតរបស់ស្ថាប័នប្រដាល់កំពូលលំដាប់ពិភពលោក One Championship។
កីឡាករមុខស្រស់ ចាន់ រតនា មានឱកាសនៅពីលើកីឡាករ Roman និងវាយសន្ធាប់ជាប់រហូតតាំងពីដើមទឹកទីមួយ។ មួយនាទីក្រោយមក កីឡាករ ចាន់ រតនា ភ្លាត់ស្នៀតបន្តិច ធ្វើឲ្យកីឡាករជើងខ្លាំងរបស់ហ្វីលីពីនមានឱកាសនៅពីលើវិញ។ យ៉ាងណាមិញ ក្រោយមកកីឡាករកម្ពុជាបានរើរួចខ្លួន និងមានឱកាសប្រើស្នៀតវាយកែង និងវាយចំមុខកីឡាករហ្វីលីពីនមិនដកដៃ រហូតអាជ្ញាកណ្ដាលបញ្ឈប់នៅចុងទឹកទីមួយតែម្តង។
សូមទស្សនាការប្រកួត៖
មុនពេលបញ្ចេញស្នៀតប្រយុទ្ធនៅលើទឹកដីម៉ាឡេស៊ី កីឡាករ ចាន់ រតនា បានត្រៀមខ្លួនយ៉ាងល្អ ដោយហ្វឹកហាត់អស់រយៈពេលពេញមួយខែនៅក្លិប Tiger Muay Thai ខេត្ត Phuket ប្រទេសថៃ ក្រោមការឧបត្ថម្ភទាំងស្រុងដោយ Nagaworld៕
-អានអត្ថបទ៖ ហេតុអ្វីបានតារាសំណព្វចិត្ត ចាន់ វឌ្ឍនាកា មិនចូលលេងពេញម៉ោងម្សិលមិញ?
អត្ថបទ៖ គង់ វិសាល