ផល​អវិជ្ជមាន​ពេល​​មើល​ទូរសព្ទ​មុន​ចូល​គេង

  • 2015-03-14 18:26:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិត្ត​យុវវ័យ​ភាគ​ច្រើន​តែងតែ​ប្រើ​ទូរសព្ទ​ដៃ​មុន​ចូល​គេង ប៉ុន្តែ​មិន​ទាន់​ដឹង​ទេ​ថា​នេះ​គឺ​ពិត​ជា​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​ដល់​សុខភាព​ខួរក្បាល​របស់​មនុស្ស។

 

 

 

ដោយ​យោង​ទៅ​តាម​អ្នក​ជំនាញ​នៅ​សាលា UCLA School ​បាន​និយាយ​ថា​ មនុស្ស​ដែល​ប្រើ​ទូរសព្ទ​ដៃ​មុន​ចូល​លេង​គឺ​មាន​ផល​អវិជ្ជមាន​ច្រើន​ណាស់​ចំពោះ​សុខភាព ដូចជា​ធ្វើ​ឱ្យ​ការ​ចងចាំ​ចុះ​ខ្សោយ​ និង​រាង​កាយ​មិន​មាំមួន​ថែម​ទៀត​ផង។ នេះ​បង្ក​មក​ពី​ពន្លឺ​ដែល​ជះ​ចេញ​ពី​ទូរសព្ទ​បាន​ប្រាប់​ដល់​ខួរក្បាល​របស់​យើង​មិន​ឱ្យ​បាន​សម្រាក​នោះ​ទេ ពោល​គឺ​នៅ​ដំណើរ​កា​គិត​រហូត​ ដែល​ធ្វើ​ឲ្យ​មាន​ការ​ចុះ​ខ្សោយ​នៅ​ថ្ងៃ​ណា​មួយ​ផ្នែក​ខាងការ​​គិត​ ការ​ចងចាំ​ និង​ការ​​វិភាគ​រឿង​អ្វី​មួយ។

 

 

 

បន្ថែម​ពី​លើ​នេះ​ទៀត​ លោក Dan Siegel ​ក៏​បាន​​បន្ត​ទៀត​ថា ​ការ​ដែល​មើល​ទូរសព្ទ​ដល់​យប់​ជ្រៅ​នេះ​ក៏​មាន​ផល​ប៉ះ​ពាល់​ដល់​រាង​កាយ​មនុស្ស​ផង​ដែរ ព្រោះ​ថា​អាច​ធ្វើ​ឱ្យ​គេង​មិន​គ្រប់គ្រាន់​ សរសៃ​ឈាម​រត់​មិន​ស្រួល​ និង​មាន​បញ្ហា​ដល់​សរីរាង្គ​ផ្នែក​ខាង​ក្នុង​ទៀត​ផង ដូចជា​ក្រពះ​ជា​ដើម។ ទន្ទឹម​នឹង​ផល​អវិជ្ជមាន​នេះ លោក​គ្រូ​ពេទ្យ​ខាង​លើ​ក៏​បាន​និយាយ​ពី​វិធី​ទប់ស្កាត់​ផង​ដែរ​គឺ​ត្រូវ​តែ​បិទ​ទូរសព្ទ​ដាក់​ឱ្យ​ឆ្ងាយ​ពី​ខ្លួន ​និង​ចូល​លេង​នៅ​ម៉ោង​ត្រឹម​៩​យប់​គឺ​ល្អ​បំផុត​សម្រាប់​សុខភាព៕

 

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ yourstylishlife