Pacquiao ទិញ​ផ្ទះ​ Jennifer Lopez ​១២​លាន​ដុល្លារ​នៅ​អាមេរិកទុក​លំហែ​កាយ​

  • 2015-03-16 21:04:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់​ពី​ទៅ​ហ្វឹកហាត់​នៅ​អាមេរិក​អស់​ពេល​ជិត​៣​សប្ដាហ៍​មក​នេះ អ្នក​ប្រដាល់ Manny Pacquiao ​កំពុង​រៀបចំ​ឯកសារ​ត្រៀម​ទិញ​ផ្ទះ​មួយ​តម្លៃ​១២​លាន​ដុល្លារ​អាមេរិក ខណៈ​ដែល​ផ្ទះ​នោះ​ទៀត​សោត​គឺ​ជា​អតីត​ផ្ទះ​របស់​តារា​ចម្រៀង Jennifer Lopez។

 

 

 

ការ​សម្រេច​ទិញ​គេហដ្ឋាន​ដ៏​ស្កឹមស្កៃ​នេះ​ Pacquiao ​បាន​ប្រាប់​ពី​មូលហេតុ​ថា​មក​ពី​រូប​លោក​ស្រលាញ់​រចនាបថ​នៅ​ក្នុង​ផ្ទះ ​និង​ប្រព័ន្ធ​សុវត្ថិភាព​។ ខណៈ​ដែល​តម្លៃ​១២​លាន​ដុល្លារ​នេះ​គឺ​រូប​​លោក​​ផ្ទាល់​ជា​អ្នក​និយាយ​ ដោយ​មិន​លាក់​បាំង​អ្វី​ឡើយ។ យ៉ាង​ណា​មិញ​មិន​ត្រឹម​តែ​ទិញ​ផ្ទះ​នេះ​មួយ​ទេ កំពូល​អ្នក​ប្រដាល់​សញ្ជាតិ​ហ្វីលីពីន​រូប​នេះ​ក៏​កំពុង​រក​ទិញ​កន្លែង​ហាត់​កីឡា​មួយ​ទៀត​ដែរ​ គ្រាន់​តែ​ពេល​នេះ​​​មិន​ទាន់​បាន​ប៉ុណ្ណោះ។

 

 

 

បន្ទាប់​ពី​ឮ​ដំណឹង​ថា​ Pacquiao ​ទិញ​ផ្ទះ​១២​លាន​ដុល្លារ​នេះ មាន​មតិ​មួយ​ចំនួន​បាន​ចោទ​ជា​សំនួរ​ថា​តើ​កីឡាករ​រូប​នេះ​បាន​ប្រាក់​ពី​ណា​ច្រើន​ម្ល៉េះ​ក្នុង​ការ​ដើរ​ទិញ​ផ្ទះ​ដូច្នេះ? ជាក់​​ស្ដែង​ គ្រប់​គ្នា​មិន​បាន​​ដឹង​ទេថា​​កីឡាករ​វ័យ​៣៦​ឆ្នាំ​រូប​នេះ​មាន​ប្រាក់​ប៉ុន្មាន​នោះ ប៉ុន្តែ​គ្រាន់​តែ​​ដឹង​​ថា​ការ​ប្រកួត​ជាមួយ Floyd ​នៅ​ថ្ងៃ​ទី​២ ​ខែ​ឧសភា​នេះ Pacquiao ​នឹង​ទទួល​បាន​ប្រាក់​៨០​លាន​ដុល្លារ​អាមេរិក​ទៅ​ហើយ ។ ពោល​គឺ​ការ​ប្រកួត​នោះ Floyd ​នឹង​បាន​ទទួល ​៦០​%​ នៃ​ចំនួន​ប្រាក់​ទាំង​អស់ ខណៈ​ដែល​បុរស​កូន​៥​ខាង​លើ​វិញ​ទទួល​បាន​ ៤០​% ៕

 

ចុចអាន៖Pacquiao ចង់​ធ្វើ​អ្នក​ប្រដាល់​រហូត​​បាន​ក្លាយ​ជា​ប្រធានាធិបតី​ហ្វីលីពីន

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ kickerdaily