ជម្រើស​១១​នាក់​ដំបូង​របស់​កម្ពុជា​ប៉ះ​ម៉ាកាវ​យប់​នេះ​​គឺ​...

  • 2015-03-17 21:50:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​​វគ្គ​ជម្រុះ​បឋម​​ប្រចាំ​ទ្វីប​អាស៊ី​នៃ​ពាន​រង្វាន់ 2018 FIFA World Cup Russia វេលា​ម៉ោង​៧​យប់​​ថ្ងៃ​ទី​១៧​ ខែ​មីនា​នេះ​សម្រាប់​ជើង​ទី​ពីរ​រវាង​ក្រុម​​ម្ចាស់​ផ្ទះ​កោះ​ម៉ាកាវ និង​ក្រុម​ភ្ញៀវ​​កម្ពុជា​នៅ​​ពហុ​កីឡដ្ឋាន​ Estádio Campo Desportivo នៅ​សល់​ប៉ុន្មាន​ម៉ោង​ទៀត​ប៉ុណ្ណោះ​នឹង​ដល់​ពេល​ហើយ។

 

 

មុន​ការ​ប្រកួត​ចាប់​ផ្តើម​ Sabay សូម​បង្ហាញ​ជម្រើស​១១​នាក់​ដំបូង​របស់​លោក​​គ្រូ​ជម្រើស​ជាតិ​ Lee Tae Hoon ​ដែល​ប្រភព​ពី​​ជិត​ស្និទ្ធ​​បាន​ទម្លាយ​ឲ្យ​ដឹង​​មាន៖

 

អ្នកចាំទី៖ អ៊ុំ សេរីរ័ត្ន ខ្សែ​ការពារ៖ ង៉យ ស្រ៊ីន, សុខ សុវណ្ណ, សឿយ វិសាល ខ្សែ​បម្រើ៖ វ៉ា​ សុខថន និង ធារី ចន្ថាប៊ីន​ (បម្រើ​កណ្ដាល) ឈិន ឈឿន (បម្រើ​ស្ដាំ) ស៊ុន សុវណ្ណរិទ្ធី (បម្រើ​ឆ្វេង) សុះ ស៊ូហាណា (បម្រើ​ប្រយុទ្ធ) ខ្សែ​ប្រយុទ្ធ៖ ឃួន ឡាបូរ៉ាវី និង ប្រាក់ មុន្នីឧត្តម

 

ជម្រើស​១១​នាក់​ខាង​លើ​ អាច​នឹង​មាន​ការ​ប្រែ​ប្រូល​

 

អត្ថបទ៖ ជាន ចាន់រ៉ា