FFC នៅ​តែ​ឧបត្ថម្ភ​ ​មួយ​ម៉ឺនដុល្លារ​ដដែល​​ (វីដេអូហាយឡាយ)

  • 2015-03-18 17:44:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កម្ពុជា​ស្មើ ​នៅ​​​ក្នុង​ដី​​ម៉ាកាវ​ ​​១-១​ មុន​នេះ​បន្តិច។ ​ទោះ​បី​ស្មើ​យ៉ាង​នេះ​ក្ដី​ ឯកឧត្ដម ខៀវ សាម៉េត​ ​អនុប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​​​​ប្រាប់ Sabay អម្បាញ់មិញ​ថា​​ ​សហព័ន្ធ​នៅ​តែ​​ផ្ដល់​ទឹក​ប្រាក់​លើក​ទឹក​ចិត្ត​មួយ​ម៉ឺន​ដុល្លារ​អាមេរិក​ដដែល​​​ដល់​ក្រុម​ជម្រើស​ជាតិ​ ទោះ​ មិន​​​ទទួល​ជ័យជម្នះ​​ក៏​​ដោយ។

ដំបូង​​ឡើយ​ ឯកឧត្ដម​​សន្យា​​ថា​ បើ​ឈ្នះ​ គឺ​ផ្ដល់​​ទឹក​ប្រាក់​មួយ​ម៉ឺន​ដុល្លារ​ ​ដោយ​​មិន​មាន​លក្ខខណ្ឌ​ ស្មើ​ ឬ ​ចាញ់​នោះ​ឡើយ។

ជាង​នេះ​ទៅ​ទៀត​​​តាង​នាម​​​ប្រធាន​សហព័ន្ធ​​ឯកឧត្ដម​ សៅ សុខា​ និង ថ្នាក់​ដឹក​នាំ​ ​ឯកឧត្ដម សូម​ថ្លែង​អំណរ​គុណ​​​យ៉ាង​ជ្រាលជ្រៅ​ដល់​ប្រិយមិត្ត​ដែល​គាំទ្រ​បាល់ទាត់​ជាតិ។ ​​ឯកឧត្ដម​ ​បន្ថែម​ទៀត​ថា​​ពី​ពេល​ត​ទៅ​ ​បាល់ទាត់​​ខ្មែរ​​នៅ​មាន​ដំណើរ​វែង​ឆ្ងាយ​ទៅ​មុខ​ទៀត៕

វិដអូ ហាយឡាយ ម៉ាកាវ ១-១ កម្ពុជា

សូម​រង់​ព័ត៌មាន​បន្ថែម​នា​ថ្ងៃ​ស្អែក​ទាក់ទង​នឹង​ជម្រើស​ជាតិ...

រាយការណ៍​៖ ម៉ឺន រស្មី

អត្ថបទថ្មី