​ពេញ​ចិត្ត​មួយ​ណា វឌ្ឍនាកា​ និង ចន្ថាប៊ីន ទាត់​ហ្វ្រីឃីត​ឡូយ​ដូច​គ្នា?

  • 2015-03-18 15:55:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​វ័យ​ក្មេង ចាន់ វឌ្ឍនា និង ​កីឡាករ​កូន​ខ្មែរ-បារាំង​បាន​ទាត់​បាល់​ហ្វ្រីឃី​ត​​ចូល​ទី​សម្រេច​ដូច​គ្នា​លើ​ក្រុម​ម៉ាកាវ​សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​បឋម​នៃ​ពាន​រង្វាន់​បាល់​ទាត់​ពិភព​លោក​ឆ្ពោះ​ទៅ​ FIFA World Cup ២០១៨ នៅ​ប្រទេស​រុស្ស៊ី។

 

ការ​ទាត់​បាល់​ហ្វ្រីឃីត​របស់​កីឡាករ​លេច​ធ្លោ​ទាំង​ពីរ​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា​ពោល​គឺ​ ចាន់​ វឌ្ឍនាកា​ និង ធារី ចន្ថាប៊ីន​ បាន​ទាត់​ជើង​ឆ្វេង​ដូច​គ្នា​ និង​នៅ​លើ​ទី​កន្លែង​ប្រហាក់ប្រហែល​គ្នា។ អ្វី​ដែល​ពិសេស​ទៀត​នោះ​ ​តារា​ប្រចាំ​ក្លិប​ស្វាយ​រៀង​ ប្រាក់ មុន្នីឧត្តម​ បាន​​ឈរ​បញ្ឆោត​សម្រាប់​ឲ្យ​អ្នក​ទាំង​​ពីរ​ទាត់​ដូច​គ្នា​ ហើយ​បាល់​បាន​​ហោះ​ទៅ​ប៉ះ​របា​ទី​មុន​ពេល​ធ្លាក់​ចូល​ទី​ដូច​គ្នា ប៉ុន្តែ​ខុស​នាទី​គ្នា​ ដោយ​ ធារី ចន្ថាប៊ីន ​ទាត់​នៅ​នាទី​២៨ នៃ​តង់​ទី​មួយ ខណៈ​ ចាន់ វឌ្ឍនាកា​ ទាត់​នៅ​នាទី​ទី​៧៩។

 

មើល​ការ​ទាត់​បាល់​ហ្វ្រីឃីត​របស់​កីឡាករ​ទាំង​ពីរ​ មួយ​ណា​ឡូយ​ជាង?

វីដេអូ៖ ចាន់ វឌ្ឍនាកា

វីដេអូ៖ ធារី ចន្ថាប៊ីន

អត្ថបទ៖ ជាន ចានរ៉ា