មាន​SNAP 6 សម្រាប់ ​iPhone 6 បទ​ពិសោធន៍​ថត​រូប​កាន់​តែ​​អស្ចារ្យ​​​

  • 2014-10-07 17:49:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

iPhone 6/6 Plus ត្រូវ​បាន​រចនា​ឡើង​ដោយ​បាន​​ផ្ដល់​ភាព​ងាយ​ស្រួល​យ៉ាង​ច្រើន​ដល់​អ្នក​ប្រើ​ប្រាស់​។ ចំណែក​ឯ​ពេល​នេះ​វា​កាន់​តែ​ងាយ​ស្រួល​ជាង​មុន​ទៀត​ចំពោះ​បទ​ពិសោធន៍​ថត​រូប​ដោយ​ប្រើ​កា​មេរ៉ា​iPhone 6 ព្រោះ​មាន​​​ឧបករណ៍​​​ពិសេស​មួយ​ឈ្មោះSNAP 6។

SNAP 6 ជា​ស្រោម​ទូរសព្ទ​សម្រាប់​បំពាក់​លើ​ iPhone 6​ ​ដែល​ជួយ​ឲ្យ​ការ​ថត​រូប​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​និង​រឹត​តែ​ឡូយ​ជាង​មុន​ដោយ​សារ​វា​​មាន​ប៊ូតុង​សម្រាប់​ចុច​ពេល​ថត​រូប ​និង​រន្ធ​​ភ្ជាប់​ ​Len កាមេរ៉ា​ពី​ខាង​ក្រៅ។ អញ្ចឹង​​​ពេល​មាន​ឧបករណ៍​មួយ​នេះ​សម្រាប់​ iPhone 6 រូប​ថត​ទាំង​អស់​​ដែល​អ្នក​បាន​ថត​ប្រាកដ​ជា​​ស្រស់​ស្អាត​ហើយ​ឡូយ​ដូច​ថត​រូប​ដោយ​ប្រើ​កាមេរ៉ា​អាជីព​អញ្ចឹង​ដែរ។

 

SNAP 6 ជា​គម្រោង​មួយ​ដែល​បង្កើត​ឡើង​ដោយ​ក្រុម​ហ៊ុន​តៃវ៉ាន់ Bitplay Inc​ ហើយ​បច្ចុប្បន្ន​​ក្រុមហ៊ុន​មួយ​នេះ​ក៏​កំពុង​តែ​ប្រមូល​មូលនិធិ​រៃ​អង្គាស​ប្រាក់​​ឲ្យ​គ្រប់​២ម៉ឺន​​ដុល្លារ​ដើម្បី​ឲ្យ​គម្រោង​បង្កើត​ឧបករណ៍​ជំនួយ​ដល់​ការ​ថត​រូប​សម្រាប់​iPhone 6 នេះ​បាន​សម្រេច។

 

វីដេអូ៖ ​​

 

ចុច​អាន៖ តិចនិក​ថត​រូប​​ឲ្យ​បាន​ឡូយ​ទាំង​ ៧​ ដែល​អ្នក​មិន​ធ្លាប់​​ដឹង

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ kickstarter