មើល​​ពហុកីឡដ្ឋាន​ជាតិ​កំពុង​ជួសជុល​សម្រាប់​លីក​កម្ពុជា​ និង​ជម្រុះ​ World Cup

  • 2015-03-19 15:38:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​កំពុង​ត្រូវ​បាន​ជួសជុល​យ៉ាង​សកម្ម ​ដើម្បី​ឲ្យ​រួច​រាល់​​សម្រាប់​ការ​រៀប​ចំ​ប្រកួត​លីក​បាល់ទាត់​កំពូល​កម្ពុជា​រដូវ​កាល​ឆ្នាំ​២០១៥ ប៉ុន្តែ​ឥឡូវ​នេះ​កាន់​តែ​ពិសេស​ថែម​ទៀត​សម្រាប់​ការ​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​យុទ្ធនាការ​ជម្រុះ​បាល់ទាត់​ពិភព​លោក​​ឆ្នាំ​២០១៨​​ជុំ​ទី​ពីរ​ប្រចាំ​ទ្វីប​អាស៊ី​ បន្ទាប់​ក្រុម​កម្ពុជា​ទទួល​បាន​ជ័យជម្នះ​លើ​ម៉ាកាវ។

 

ចំពោះ​យុទ្ធនាការ​ជម្រុះ​បាល់ទាត់​ពិភព​លោក​ឆ្ពោះ​ទៅ​ឆ្នាំ​២០១៨​នៅ​​ប្រទេស​រុស្ស៊ី សម្រាប់​ជុំ​ទី​ពីរ​ប្រចាំ​ទ្វីប​អាស៊ី​គ្រោង​នឹង​ចាប់​ផ្តើម​​ពី​ថ្ងៃ​ទី​១១​ ខែ​មិថុនា ឆ្នាំ​២០១៥​ដល់​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៦​ ខណៈ​ការ​ចាប់​ឆ្នោត​ជ្រើស​ពូល​ក្នុង​ចំណោម​ប្រទេស​ទាំង​៤០​នៅ​ទ្វីប​អាស៊ី​​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​១៤​ ខែ​មេសា ឆ្នាំ​២០១៥​ វេលា​ម៉ោង​៥​ល្ងាច​នៅ​ប្រទេស​ម៉ាឡេស៊ី ដូច្នេះ​ការ​ជួសជុល​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​​គឺ​រួច​រាល់​សម្រាប់​ធ្វើ​ម្ចាស់​ផ្ទះ​ហើយ។

 

គិត​ត្រឹម​​សប្តាហ៍​នេះ​ ការ​កសាង​ពហុកីឡដ្ឋាន​ជាតិ​​កំពុង​ចាក់​​​គ្រួស​ខ្មៅ​ល្អិត​មុន​ពេល​ដាក់​ស្មៅ​ជ័រ។ ការ​ជួសជុល​ដែល​ប្រើ​​ប្រាស់​​​ថវិកា​ Goal Project​ របស់​ FIFA ចំនួន​៥០ ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​គ្រោង​​​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ ២០១៥ ខាង​មុខ បន្ទាប់​ពី​ចាប់​ផ្តើម​ឈូសឆាយ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៤៕

 

 

 

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី