មើល​វីដេអូ​នេះ​ ទើប​ដឹង​ថា​ម៉ូតូ​ Duke ខ្លាំង​ប៉ុណ្ណា​ ពេល​ជិះ​ក្នុង​ទឹក​ជម្រៅ​កន្លះ​ម៉ែត្រ​

  • 2015-03-19 23:00:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​ម៉ូតូ​ធំ​ម៉ាក Duke កំពុង​តែ​ពេញ​និយម​ខ្លាំង​មែន​ទែន​សម្រាប់​មិត្តៗ​យុវវ័យ ជាពិសេស​គឺ​បុរស​ ដោយ​សារ​តែ​វា​មាន​រាង​ស្អាត កាលីប​ និង​ស៊ីវិល័យ។ អ្នក​ខ្លះ​និយាយ​ថា ​រាង Duke ស្អាត​ហើយ​ជិះ​ទៅ​សង្ហារ​ តែ​ទាស់​ត្រង់​ថា​បំពង់​ស៊ីម៉ាំង​ទាប ដែល​អាច​នឹង​រលត់​ ពេល​ភ្លៀង​​ខ្លាំង​លិច​ផ្លូវ។

 

 

ត្បិត​អី​បំពង់​ស៊ីម៉ាំង​ Duke ទាប​មិន​ដូច​ម៉ូតូ​ធំ​ដទៃ តែ​មិន​បាន​ន័យ​ថា​អ្នក​ត្រូវ​បណ្តើរ​ម៉ូតូ​ជា​ទីស្រឡាញ់​នេះ​​កាត់​ផ្លូវ​លិច​ទឹក​ភ្លៀង​នោះ​ទេ។ ជាក់ស្តែង​ដូច​ក្នុង​វីដេអូ​​ធ្វើ​តេស្ត​ខាង​ក្រោម​ បំពង់​ស៊ីម៉ាំង​ម៉ូតូ​ធំ​ Duke លិច​បាត់​ក្នុង​ទឹក​ជម្រៅ​ជិត​កន្លះ​ម៉ែត្រ (១៦,៥អ៊ីញ) ​មែន​ តែ​ម៉ាស៊ីន​នៅ​ដំណើរ​ការ​គ្មាន​បញ្ហា​អ្វី​បន្តិច។ ការ​ធ្វើ​តេស្ត​​ Duke ក្នុង​ទឹក​នោះ​មាន​៖

 

១. ជិះ​ម៉ូតូ Duke កាត់​ទឹក​-លទ្ធផល​គ្មាន​បញ្ហា ២. ជិះ​ហើយ​បញ្ឆេះ​ម៉ាស៊ីន Duke ចោល​នៅ​កណ្ដាល​ទឹក​លិច-លទ្ធផល​គ្មាន​បញ្ហា ៣. ជិះ​ ហើយ​ឈប់ ហើយ​បញ្ឆេះ​ម៉ាស៊ីន Duke ​ម្តង​ទៀត​នៅ​កណ្តាល​ទឹក​លិច-លទ្ធផល​គ្មាន​បញ្ហា ៤. ទុក​ម៉ូតូ Duke ចោល​ក្នុង​ទឹក​លិច​ ៣០នាទី-លទ្ធផល​គ្មាន​បញ្ហា៕

 

វីដេអូ៖

https://www.youtube.com/watch?v=fuC1FiTG218

 

 

 

 

ម៉េច​ដែរ ក្រោយ​ពី​មើល​វីដេអូ​នេះហើយ​ ​គិត​ថា Duke ដែល​អ្នក​កំពុង​ជិះ​ ខ្លាំង​អីចឹង​អត់? ប៉ុន្តែ​កុំ​សាក​ល្បង​បែប​នេះ​នៅ​ផ្ទះ​ណា។

 

អាន៖ Wow! សំបក​កង់​នេះ​មុត​ដែក​គោល​ឡើង​សុសសាច់​ នៅ​តែ​មិន​អី!

 

ដោយ៖ ប៉ែត ផាន់និត ​​

អត្ថបទថ្មី