ត្រឹមមួយប៉ប្រិចភ្នែក ISIS បំផ្លាញព្រះវិហារបុរាណរាបដល់ដី
- 2015-03-20 16:47:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រឹមមួយប៉ប្រិចភ្នែក ISIS បំផ្លាញព្រះវិហារបុរាណរាបដល់ដី
ចន្លោះមិនឃើញ
ត្រឹមប៉ុន្មានវិនាទីប៉ុណ្ណោះ ក្រុមរដ្ឋឥស្លាមជ្រុលនិយម ISIS បានប្រើគ្រឿងផ្ទុះបំផ្លាញព្រះវិហារបុរាណ Mar Benham ដែលមានអាយុកាល ១៦០០ឆ្នាំ នៅក្នុងប្រទេសអ៊ីរ៉ាក់ រហូតក្លាយជាកម្ទេចកំទីថ្ម។
ព្រះវិហារដ៏ធំនេះ ត្រូវសាងសង់ឡើងដោយអធិរាជ Senchareb នៃចក្រភព Assyrian កាលពីសតវត្សទី៤ និងមានទីតាំងនៅក្រុង Bakhdida ដែលមានចម្ងាយប្រមាណ ៣២គីឡូម៉ែត្រ ភាគអាគ្នេយ៍ក្រុង Mosul ជាតំបន់ប្រេងកាន់កាប់យ៉ាងរឹងមាំដោយ ISIS។ រូបភាពនៃការកម្ទេចព្រះវិហារនេះ បានចេញផ្សាយជិតមួយខែប៉ុណ្ណោះ ក្រោយមានការចែកចាយវីដេអូបង្ហាញពីក្រុម ISIS ដដែល វាយបំផ្លាញរូបចម្លាក់បុរាណមិនអាចកាត់ថ្លៃបាន នៅសារមន្ទីរ Nineveh ភាគខាងជើងក្រុង Mosul ប្រទេសអ៊ីរ៉ាក់៕
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ dailymail