កាតក្រហម មិនព្រមចេញពីទីលានហើយ ទាត់ផ្ទាំងពាណិជ្ជកម្មខ្ទេចទៀត
- 2015-03-20 21:09:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាតក្រហម មិនព្រមចេញពីទីលានហើយ ទាត់ផ្ទាំងពាណិជ្ជកម្មខ្ទេចទៀត
ចន្លោះមិនឃើញ
ក្នុងការប្រកួតបាល់ទាត់ គ្មានកីឡាករណាម្នាក់ចូលចិត្តការពិន័យកាតក្រហមនោះទេ ប៉ុន្តែច្បាប់គឺច្បាប់ វិន័យគឺវិន័យ។ បើសិនជាឃើញអាជ្ញាកណ្ដាលលើកកាតក្រហមហើយ មានន័យថាកីឡាករពុំមានអ្វីត្រូវតវ៉ាឡើងវិញទេ និងត្រូវតែចាកចេញពីទីលានប្រកួត។
ហេតុការណ៍ចម្លែកមួយកើតឡើង ក្នុងការប្រកួតលីករបស់ប្រទេសរ៉ូម៉ានី រវាងក្រុម Ceahlaul Piatra Neamt និងក្រុម Steaua ខណៈដែលកីឡាករ Milos Markovic ត្រូវបានលោកអាជ្ញាកណ្ដាលMarcel Birsan ពិន័យកាតក្រហម (លឿង២ដង) នៅចុងម៉ោង ប៉ុន្តែកីឡាករសញ្ជាតិសែបរូបនេះ បែរជាមិនអស់ចិត្ត ដោយនៅតវ៉ាជាមួយលោកអាជ្ញាកណ្ដាលជាច្រើនលើកច្រើនសារ។ ទីបំផុត Markovic នៅតែចាកចេញដដែល ប៉ុន្តែខ្សែការពារស្ដាំរូបនេះ បែរជាបញ្ចេញកំហឹងដោយទាត់ផ្ទាំងពាណិជ្ជកម្ម ដែលដាក់តាំងជុំវិញទីលានប្រកួតថែមទៀត។
ការទទួលបានកាតក្រហម ដែលកាតលឿង២ដង ក្នុង១ប្រកួតនោះ Markovic អាចពិន័យត្រឹមខកខានប្រកួត១ដងប៉ុណ្ណោះ ប៉ុន្តែសម្រាប់សកម្មភាព និងកាយវិការខាងលើនេះ អាចនឹងធ្វើឲ្យគេត្រូវរងពិន័យធ្ងន់ធ្ងរលើសដើម៕
ចុចអាន៖ ថាកុំឱ្យខ្លាំងជាមួយអាជ្ញាកណ្ដាលស្រី តែខ្លាំងអន់ចង់ដូចឆ្មាធ្លាក់ទឹកចឹង
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ Eurosport