រឿង​ថ្មី​ ​​​Fan Bingbing​​ មាន​ឈុត​ក្ដៅ​សាច់​មិន​ធម្មតា

  • 2015-03-20 22:39:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​សម្ដែង​ចិន Fan Bingbing នឹង​ត្រលប់​មក​បម្រើ​អារម្មណ៍​ទស្សនិកជន​ តាម​រយៈ​ខ្សែ​ភាពយន្ត​ថ្មី​មួយ​មាន​ចំណងជើង​ថា "Ever Since We Love”។ តាម​រយៈ​វីដេអូ Trailer គេ​ឃើញ​តារា​ស្រី​វ័យ ៣៣ឆ្នាំ​រូប​នេះ សម្ដែង​ក្នុង​ឈុត​​​​​ស្នេហា​ស្រើបស្រាល​ទៀត​ផង​ក្នុង​រឿង​នេះ។

 

​បន្ទាប់​ពី "​រឿង​បិសាច​ក្រមុំ​សក់​ស" (The White Haired Witch of Lunar Kingdom) បាន​ចេញ​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៤ ខ្សែ​ភាពយន្ត "Ever Since We Love” នឹង​ជា​ភាពយន្ត​ដំបូង​របស់ Fan Bingbing សម្រាប់​ឆ្នាំ​២០១៥។ ក្នុង​រឿង​នេះ Fan Bingbing ​សម្ដែង​ជា​តួ​ឯក​រួម​គ្នា ជាមួយ​អតីត​សមាជិក​ក្រុម​ចម្រៀង​កូរ៉េ Super Junior ម្នាក់​ឈ្មោះ Han Geng។

 

“Ever Since We Love” ដែល​ដឹកនាំ​ដោយ Li Yu បាន​ថត​តាម​ប្រលោមលោក​ល្បី​មួយ​នៅ​ចិន ដែល​ចេញ​កាល​ពី​ឆ្នាំ​២០០១។ រឿង​នេះ​បរិយាយ​ពី​​និស្សិត​ពេទ្យ​ម្នាក់ (សម្ដែង​ដោយ Han Geng) ដែល​ទទួល​បាន​មេរៀន​ជីវិត​ច្រើន​តាម​រយៈ​បទពិសោធន៍​ស្នេហា និង​មិត្តភាព។

 

ភាពយន្ត​នេះ​នឹង​ចាប់​ផ្ដើម​បញ្ចាំង​នៅ​ប្រទេស​ចិន នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ខាង​មុខ។

 

ទស្សនា​ឈុត​ខ្លីៗ៖​

 

 

ចុចអាន៖ម្ល៉ឹង​ផង! ​Fan Bingbing ​​ម្នាក់​​ឯង​ស្លៀក​សំលៀក​បំពាក់​​២៦០​​ឈុត

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ koreaboo
អត្ថបទថ្មី