អ្នកឧកញ៉ា គិត ម៉េង លេង​ម៉ា​អស់​ដៃ កាត់​នំ​អាពាហ៍ពិពាហ៍​​ប្រើ​រូប​សេះ​ហោះ ធ្វើ​ឲ្យ​ប្លែក​ជាង​គេ

  • 2015-03-21 15:41:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហា​សេដ្ឋី​ស្រុក​ខ្មែរ អ្នក​ឧកញ៉ា គិត ម៉េង និង ជំទាវ​ស្រី​ តូច​ ចំណាន បាន​កាត់​នំ​អាពាហ៍ពិពាហ៍​​ជា​រូប​រទេះ សេះហោះ ដែល​ធ្វើ​ឲ្យ​ពិធី​ជប់​លៀង​មង្គលការ​​កាន់តែ​ប្លែក​​​ជាង​គេ​ កាល​ពី​យប់​មិញ​នេះ។

 

 
 

​មង្គលការ​ដែល​អាច​ចាត់​ទុក​បាន​ថា ជា​ប្រវត្តិសាស្ត្រ​ នៃ​អាពាហ៍ពិពាហ៍​​ធំ​បំផុត​របស់​សិល្បករ​ខ្មែរ​ រវាង​ពេល ​៣០ ឆ្នាំ ទោះបី​កូនក្រមុំ ​បាន​ចាក​ចេញពី​វិស័យ​នេះ ​ជិត​ ១០ ឆ្នាំ​ហើយ​ក្តី។   ក្នុង​អំឡុង​រយៈពេល​ជាង ១០ ឆ្នាំ ដែល​អ្នក​ឧកញ៉ា គិត​ ម៉េង និង ស្រីតូច ចំណាន​ បាន​រួមរស់​នៅ​ជាមួយ​គ្នា​ រហូត​មាន​កូន​​ ៤ នាក់ ​បាន​សម្រេច​ចិត្ត​ដើរ​ចូល​រោង​ជ័យ​​ម្សិលមិញ បាន​ជ្រើស​រើស​នំ​អាពាហ៍ពិពាហ៍​រូប​រទេះ​សេះហោះ​​មក​កាត់​ក្នុង​ពិធី​ជប់​លៀង​មង្គល​យប់​មិញ។   ក្រៅ​ពី​នំ​ដ៏​ធំ និង ប្លែក​ជាងគេ មហាសេដ្ឋី​ស្រុក​ខ្មែរ អ្នក​ឧកញ៉ា គិត ម៉េង បាន​ធ្វើ​ឲ្យ​ភ្ញៀវ​រំជួល​ចិត្ត នូវ​ក្ដី​ស្រឡាញ់​ស្មោះស្ម័គ្រ​ ដោយ​អ្នក​ទាំង​ពីរ បាន​បង្ហើរ​បទ​ចម្រៀង​មួយ​បទ​ទៅ​កាន់​ភ្ញៀវ​រាប់​ពាន់​នាក់​ចូលរួម​ពិធី គឺបទ "ស្នេហ៍​លើ​ពសុធា"។   ចំណង​ស្នេហ៍​ដ៏​ស្អិត​ល្មួត​​របស់ ​អ្នក​ឧកញ៉ា គិត ម៉េង និង លោក​ជំទាវ បាន​ញុំាង​ឲ្យ​ស្នូរ​ទះដៃ និង សំឡេង​គាំទ្រ​​​​​ នា​កម្មវិធី​កាត់​​នំអាពាហ៍ពិពាហ៍ នៅ​ឯ​មជ្ឈមណ្ឌល​កោះពេជ្រ កាល​ពី​យប់​ថ្ងៃ​ទី ២០ មីនា ម្សិលមិញ​នេះ៕​

 

 
 
 
 
 
 
 

អត្ថបទពាក់ព័ន្ធ៖ ចម្រៀង​ “ស្នេហ៍​លើ​ពសុធា” ផ្អែម​ល្ហែម​ទាំង​ព្រឹក​ ពី​អ្នក​ឧកញ៉ា គិត ម៉េង និង លោក​ជំទាវ

អត្ថបទពាក់ព័ន្ធ៖ ទិដ្ឋភាព​​ទូទៅ​នៃ​ពិធី​ជប់លៀង​មង្គលការ​របស់​អ្នក​ឧកញ៉ា ​គិត ម៉េង ​ប៉ុន្មាន​នាទី​មុន​នេះ ​​

អត្ថបទពាក់ព័ន្ធ៖ ថ្នាក់​ដឹកនាំ​កំពូល ឧត្ដម​មន្ត្រី ពាណិជ្ជករ​មាន​កេរ្តិ៍ឈ្មោះ​ មាន​វត្តមាន​នៅ​ផ្ទះ​អ្នក​ឧកញ៉ា​គិត ម៉េង​