​ខឹង​អ្នក​គាំទ្រ​​ខ្លួន​ឯង​​ស្រែក​ចំអក​ឲ្យ​ Emenike ​ដោះ​អាវ​រត់​ចេញ​តែ​ម្ដង

  • 2015-03-23 20:39:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​នីហ្សេរីយ៉ា Emmanuel Emenike របស់​ក្រុម​ Fenerbahce ​បាន​ដោះ​អាវ​រត់​​ចេញ​ពី​លាន​ប្រកួត​ បន្ទាប់​ពី​អ្នក​គាំទ្រ​ក្រុម​ខ្លួន​ឯង​ស្រែក​ចំអក​ឲ្យ​ អំឡុង​ពេល​ប្រកួត ​Fenerbahce ស៊ី​ Besiktas  ១-០ ​កាល​ពី​យប់​មិញ។

 

 

ហេតុការណ៍​មួយ​នេះ បាន​កើត​ឡើង​បន្ទាប់​ពី​កីឡាករ​វ័យ​២៧​ឆ្នាំ លេង​មិន​បាន​ល្អ​ទាល់​តែ​សោះ នៅ​រដូវ​កាល​នេះ ទើប​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មិន​ពេញ​ចិត្ត​ ហើយ​ស្រែក​ចំអក​ឲ្យ​ដូច្នេះ។ បន្ទាប់​ពី​ឮ​សំឡេង​អ្នក​គាំទ្រ​ ស្រែក​​ចំអក​ឲ្យ​ឈ្មោះ​ចំៗ​​ Emenike បាន​​ផ្ទុះ​កំហឹង​​យ៉ាង​ខ្លាំង​ទ្រាំ​មិន​បាន​ ហើយ​ក៏​ដោះ​អាវ​ រត់​​ចេញ​ពី​ទីលាន​ប្រកួត​តែ​ម្ដង ប៉ុន្តែ​ភ្លាមៗ​នោះ​​ត្រូវ​បាន​អ្នក​ចាត់​ការ និង​ជំនួយ​ការ​អ្នក​ចាត់​ការ​ចាប់​ជំរុញ​ឲ្យ​ចូល​លេង​ជា​បន្ត​វិញ។

 

​ចង់​ដឹង​កាន់​តែ​ច្បាស់ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

ចុចអាន៖ កាត​ក្រហម​ មិន​ព្រម​ចេញ​ពី​​ទី​លាន​ហើយ​ ទាត់​ផ្ទាំង​ពាណិជ្ជកម្ម​ខ្ទេច​ទៀត

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ 101GreatGoals

​ ​

អត្ថបទថ្មី