ផ្អើល​រាប់​ពាន់​នាក់​​មើល​ទារក​មាន​ស្នាម​ដូច​ព្រះ​យេស៊ូគ្រិស្ត

  • 2015-03-23 20:45:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទារក​​ម្នាក់​នៅ​ប្រទេស​ហ្វីលីពីន បាន​កើត​មក​ដោយ​មាន​ស្នាម​ចម្លែក​នៅ​លើ​ថ្ងាស ជើង និង​បាត​ដៃ​ទាំង​សង​ខាង​​ស្រដៀង​ទៅ​នឹង​ស្នាម​របួស​ព្រះ​យេស៊ូគ្រិស្ត ពេល​នៅ​លើ​ឈើ​ឆ្កាង។ ការ​ចាប់​កំណើត​របស់​ទារក​នេះ បាន​ទាក់​ទាញ​មនុស្ស​​ដែល​មាន​ជំនឿ​រាប់​ពាន់​នាក់ ឲ្យ​ផ្អើល​ទៅ​មើល​ដល់​មន្ទីរពេទ្យ។

 

ទារក​ឈ្មោះ Jejomar Castillo បាន​ប្រសូត​កាល​ពី​ថ្ងៃ​ទី១៥ ខែ​មីនា និង​មាន​ទម្ងន់ ៣,២​គីឡូក្រាម។ ស្នាម​នៅ​លើ​ថ្ងាស​ទារក​ចម្លែក​នេះ មាន​សណ្ឋាន​ស្រដៀង​នឹង​ស្នាម​មកុដ​បន្លា​លើ​ថ្ងាស​ព្រះ​យេស៊ូគ្រិស្ត ចំណែក​ស្នាម​ផ្សេង​ទៀត​ស្រដៀង​នឹង​ស្នាម​របួស​ពេល​ជាប់​លើ​ឈើ​ឆ្កាង។

 

 

មនុស្ស​រាប់​ពាន់​នាក់​ដែល​នាក់​ដែល​មាន​ជំនឿ បាន​ប្រមូល​ផ្ដុំ​គ្នា​ជុំ​វិញ​មន្ទីរពេទ្យ​ក្រុង Quezón ដើម្បី​ចាំ​មើល​ទារក​ចម្លែក។ បើ​តាម​វេជ្ជបណ្ឌិត Merlyn Cruz ដែល​ជា​អ្នក​ជំនាញ​ជាន់​ខ្ពស់​ផ្នែក​ជីវសាស្ត្រ​ម្នាក់ បាន​បញ្ជាក់​ថា ទារក​នេះ​មាន​ស្នាម​ដ៏​កម្រ​បំផុត​បណ្ដាល​មក​ពី​ឈាម​ក្រោម​ស្បែក ដែល​លេច​ចេញ​ជា​ចំណុច​ពណ៌​ក្រហម ឬ​ស្វាយ​ស្លេក​នៅ​លើ​ស្បែក។ ​​​​​​

 

មនុស្ស​​ជាង ១៥០០០នាក់ នាំ​គ្នា​កាន់​ទៀនអធិស្ឋាន​ក្រៅ​មន្ទីរពេទ្យ

 

ពាក្យ​ចចាមអារ៉ាម​នៃ​ទារក​ចម្លែក​នេះ បាន​ល្បី​សុស​សាយ​ពេញ​មន្ទីរពេទ្យ បន្ទាប់​មក​ក៏​រីក​រាលដាល​ពេញ​ទីក្រុង។ អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង មនុស្ស​ប្រមាណ​ជាង ១៥០០០​នាក់ បាន​ឡោម​ព័ទ្ធ​អគារ​មន្ទីរពេទ្យ​ជិត និង​ធ្វើការ​អធិស្ឋាន​ដោយ​ភាព​ស្ងៀមស្ងាត់៕

 

ចុចអាន៖ អាថ៌កំបាំង​ព្រះ​សង្ឃ​បាត់​ព្រះ​កាយ ២០០​ឆ្នាំ​ទើប​រក​ឃើញ មិន​ទាន់​សុគត?

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ worldnewsdailyreport​

អត្ថបទពេញនិយម