ហេតុ​ផល​៧​យ៉ាង​ធ្វើ​ឱ្យ​អ្នក​ស្រលាញ់ David Beckham

  • 2015-03-24 13:15:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

David Beckham ​មិន​ត្រឹម​តែ​ជា​អតីត​​កំពូល​កីឡាករ​បាល់​ទាត់​នោះ​ទេ តែ​​ក៏​ជា​បុរស​មាន​មន្ដ​ស្នេហ៍​ខ្លាំង​ម្នាក់​ផង​ដែរ។ ស្រី​ៗ​មិន​តិច​នោះ​ទេ ដែល​តែងតែ​ប្រាថ្នា​ចង់​ជួប​អតីត​កីឡាករ​​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​​រូប​នេះ។​ ​ ក្រៅ​ពី​សមត្ថភាព​លើ​ទីលាន និង​សម្រស់នៅ​មាន​​​ចំណុច​ពិសេស​៧យ៉ាង​ ​ដែល​ធ្វើ​ឱ្យ​មាន​អ្នក​គាំទ្រ​ ​បាក់​ចិត្ត​ស្រលាញ់ Beckham ​តាំង​ពី​ដើម​មក៖

 

 

១. Beckham ​ជា​បុគ្គល​ជោគជ័យ​ម្នាក់​ក្នុង​វិស័យ​បាល់ទាត់

 

 

Beckham ​ចាប់​ផ្ដើម​អាជីព​ដំបូង​នៅ​ក្រុម​បិសាច​ក្រហម​ Manchester United ​ពោល​គឺ​បន្ទាប់​ពី​រូប​គេ​ឈប់​ចូល​រៀន​ត្រឹម​វ័យ​១៤​ឆ្នាំ​មក​គឺ​ហាត់​បាល់​រហូត។ ​Old Trafford ​នេះ​ហើយ​ជា​ទី​ដែល​ធ្វើ​ឱ្យ​ប្រុស​ស្អាត​រូប​នេះ​សាង​កេរ្តិ៍ឈ្មោះ​ល្បី​ល្បាញ​ពាសពេញ​ពិភព​លោក។ មិន​ត្រឹម​តែ​នៅ​អង់គ្លេស​នោះ​ទេ បុរស​វ័យ​៣៩​ឆ្នាំ​រូប​នេះ​ក៏​ទទួល​បាន​ជោគជ័យ​ខ្លាំង​ផង​ដែរ​នៅ​ទឹក​ដី​អេស្ប៉ាញ​ជាមួយ​ក្រុម Real Madrid ។

 

២. Beckham ​ជា​ឪពុក​ល្អ​ម្នាក់

 

 

 

Beckham ​មាន​ប្រពន្ធ​ឈ្មោះ Victoria ​និង​មាន​កូន​៤​នាក់​ហើយ​គឺ Brooklyn, Romeo, Cruz ​និង​ Harper ។ អតីត​កីឡាករ​ក្រុម PSG ​រូប​នេះ​តែងតែ​នាំ​ក្រុម​គ្រួសារ​ជា​ពិសេស​គឺ​កូន​ៗ​របស់​គេ​ទៅ​ដើរ​លេង​ជា​និច្ច​ជា​ពិសេស​ឱ្យ​តែ​មាន​កម្ម​វិធី​អ្វី​ធំ​ៗ​គឺ​ដឹង​តែ​មាន​មុខ​កូន​ប្រុស​របស់​លោក​ទៅ​ជាមួយ​ហើយ។

 

៣. Beckham ​ជា​ប្ដី​ល្អ​ម្នាក់

 

 

តាំង​ពី​រៀបការ​មក អតីត​កីឡាករ​របស់​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ​មិន​ដែល​ធ្វើ​រឿង​អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​ស្រី Victoria ​ពិបាក​ចិត្ត​នោះ​ទេ។ “គាត់​ជា​មនុស្ស​អស្ចារ្យ​ដែល​ខ្ញុំ​មិន​ដែល​ជួប​ពី​មុន​មក។ គាត់​ជា​ឪពុក​ដ៏​ល្អ។ គាត់​មាន​ជំនាញ​ពិសេស​ខ្លាំង​ណាស់ ហើយ​ក៏​ជា​ប្ដី​ល្អ​ម្នាក់​ផង​ដែរ។ ខ្ញុំ​ជឿជាក់​លើ​គាត់​រាប់​ឆ្នាំ​មក​ហើយ ហើយ​គាត់​ក៏​មាន​ទំនុក​ចិត្ត​លើ​ខ្ញុំ​វិញ​ផង​ដែរ។ យើង​ទាំង​ពីរ​នាក់​ឱ្យ​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក”។ នេះ​ជា​សម្ដី​ប្រពន្ធ Beckham ​បាន​និយាយ។

 

៤. Beckham  ​ជា​កីឡាករ​ល្បី​ឈ្មោះ ដែល​មាន​ឈ្មោះ​នៅ​លើ​ខោ​ទ្រនាប់​

 

 

 

ប្រិយមិត្ត​ប្រហែល​ជា​ដឹង​ច្បាស់​ហើយ​ថា​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ខោ​ទ្រនាប់​ David Beckham  ​​​ពិត​ជា​មាន​ប្រជា​ប្រិយភាព​ណាស់​ ពោល​គឺ​ក្មេង​ៗ​សឹង​តែ​គ្រប់​គ្នា​តែងតែ​ចង់​បាន ​ក៏​ដូចជា​ចង់​ស្លៀក​ខោ​ទ្រនាប់​ដែល​មាន​យីហោ Beckham ​ខ្លាំង​ណាស់។ ខណៈ​ដែល​គ្រា​នោះ​មិន​មែន​មាន​តែ​យុវវ័យ​នៅ​កម្ពុជា​​​ទេ ​គឺ​ទូទាំងពិភព​លោក​​តែ​ម្ដង​ដែល​គាំទ្រ​។

 

៥. Beckham ​ជិត​៤០​ឆ្នាំ​ហើយ​តែ​មាន​រាង​មិន​ចាញ់​ក្មេង​ៗ

 

 

 

នា​ពេល​បច្ចុប្បន្ន​នេះ ខ្សែ​បម្រើ​ David Beckham ​មាន​អាយុ​៣៩​ឆ្នាំ​ហើយ។ ដោយ​ឡែក​អតីត​កីឡាករ​ពាក់​អាវ​លេខ​៧​នៅ​ Man Utd ​រូប​នេះ​នៅ​តែ​មាន​រាង​សង្ហា គ្មាន​ដុះ​ក្បាល​ពោះ​ មិន​ចាញ់​កំលោះ​ៗ​បង្ហាញ​ម៉ូដ​ប៉ុន្មាន​នោះ​ទេ។

 

៦. Beckham ​ជា​កីឡាករ​មាន​ចិត្ត​សប្បុរស​តាំង​ពី​ដើម​មក

 

 

Beckham ​ចូល​រួម​ចំណែក​ជួយ​អង្គការ​ UNICEF ​តាំង​ពី​រូប​គេ​ចូល​លេង​នៅ​ក្លិប Manchester United ​មក​ម្ល៉េះ។ ខណៈ​ដែល​ពេល​នេះ​រូប​គេ​ក៏​មាន​មូលនិធិ​មួយ​ផង​ដែរ​ ដែល​មាន​ឈ្មោះ​ថា Victoria and David Beckham Charitable Trust ​ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​កុមារ​ពិការ​។

 

៧. Beckham ​មិន​រើស​អើង​អ្នក​គាំទ្រ

 

 

Beckham ​នា​ពេល​បច្ចុប្បន្ន​នេះ​បាន​ដើរ​លេង​សឹង​តែ​គ្រប់​ប្រទេស​ទៅ​ហើយ ពោល​គឺ​សូម្បី​តែ​នៅ​តំបន់​អាហ្វ្រិក​ និង​ព្រៃ​អាម៉ាហ្សូន​ក៏​រូប​គេ​ធ្លាប់​ទៅ​អស់​ហើយ​ដែរ។ តួយ៉ាង​ដូច​កាល​ពី​ខែ​មករា​កន្លងទៅ​នេះ​ អតីត​កីឡាករ Real Madrid ​រូប​នេះ ​ក៏​បាន​មក​លេង​នៅ​ប្រទេស​វៀតណាម​ផង​ដែរ ក្នុង​ដំណើរ​ផ្សព្វផ្សាយ​ផលិតផល​ស្រា Haig Club ៕

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ signatureasia, whatculture