James Rodriguez ​ចង់​បង្កើត​ស្នាដៃ​ដូច​ Di Maria ​នៅ​ Real Madrid

  • 2014-10-07 22:26:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

James Rodriguez ​បាន​និយាយ​សរសើរ​កីឡាករ​ Angel di Maria ​ដែល​អាច​បង្កើត​ស្នាដៃ​ជា​ច្រើន​នៅ​ Real Madrid ​ហើយ​រូប​គេ​ក៏​សង្ឃឹម​ដែរ​ថា​នឹង​អាច​ធ្វើ​បាន​ដូច​គ្នា​អំឡុង​ពេល​លេង​នៅ​ Santiago Bernabeu នេះ។

 

Rodriguez ​បាន​និយាយ​ថា៖ “​អ្នក​គាំទ្រ​ Real Madrid ​ពិត​ជា​ស្រលាញ់​ Di Maria ​ណាស់។ ខ្ញុំ​ដឹង​ថា​គាត់​បាន​បង្កើត​ប្រវត្តិសាស្ត្រ​នៅ​ទីនេះ ហើយ​គាត់​ជា​បុគ្គល​សំខាន់​គ្រប់​ការ​ប្រកួត​របស់​ Real ។ ខ្ញុំ​គោរព​គាត់​ខ្លាំង​ណាស់​ ហើយ​ខ្ញុំ​ក៏​ចង់​បង្កើត​ស្នាដៃ​ផ្ទាល់​ខ្លួន​ដូច​គាត់​នៅ​ទី​នេះ​ដែរ”។

 

James អបអរ​ក្រោយស៊ុត​បញ្ចូល​ទី​ឲ្យ Real កន្លង​មក

 

បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត​នោះ ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​២៣​ឆ្នាំ​រូប​នេះ​បាន​និយាយ​ពី​បទ​ពិសោធន៍​ដែល​ខ្លួន​ទទួល​បាន​​ចាប់​តាំង​ពី​រូបគេ​មក​លេង​នៅ​ Real Madrid ​រដូវ​កាល​នេះ​​ដែរ​ថា៖ “លោក Ancelotti ​ចង់​ឱ្យ​ខ្ញុំ​ព្យាយាម​លេង​ការពារ​ឱ្យ​បាន​ច្រើន​​ និង​លេង​ឱ្យ​បាន​ច្រើន​មុខ​តំណែង។ ខ្ញុំ​មិន​ដែល​ធ្លាប់​ធ្វើ​អីចឹង​ពី​មុន​មក​ទេ ប៉ុន្តែ​ខ្ញុំ​នឹង​ប្រឹង​ប្រែង​ធ្វើ​វា។ ខ្ញុំ​នឹង​ធ្វើ​គ្រប់​យ៉ាង​នូវ​អ្វី​ដែល​គាត់​ចង់​ឱ្យ​ខ្ញុំ​ធ្វើ​ ពីព្រោះ​ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ទី​នេះ​ហើយ​ខ្ញុំ​ចង់​ជួយ​ក្រុម​តាម​តែ​ខ្ញុំ​អាច​ធ្វើ​បាន”។

 

James Rodriguez ​នឹង​ត្រូវ​ទៅ​ចូល​រួម​ជាមួយ​ជម្រើស​ជាតិ​កូឡុំប៊ី​ក្នុង​ជំនួប​មិត្ត​ភាព​នៅ​សប្ដាហ៍​នេះ​ជាមួយ​ក្រុម​ស្លូវើនៀ ​និង​កាណាដា៕

 

Di Maria នៅ​តែ​លេង​បាន​ល្អ ក្រោយ​ផ្ទេរ​ពី Real មក Man Utd

 

ចុច​អាន៖ David Luiz ទម្លាយ​ឲ្យ​ដឹង​ថា Chelsea ​ចង់​ទុក តែ​ខ្លួន​ចង់​ទៅ PSG

 

ប្រែ​សម្រួល​៖ សុខ មុន្នីរម្យ

ប្រភព៖ livesoccertv

អត្ថបទថ្មី