​កីឡាករ​ណា​​នឹង​ឈ្នះ​ស្បែក​ជើង​មាស​ BPL រដូវ​កាល​នេះ?

  • 2015-03-24 20:00:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត English Premier League​ នៅ​សល់​ប្រមាណ​ពីរ​ខែ​ទៀត​ប៉ុណ្ណោះ​នឹង​បញ្ចប់​រដូវ​កាល​ហើយ​។ មាន​កីឡាករ​ប្រាំ​មួយ​​រូប ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​សង្ឃឹម​ខ្ពស់​ក្នុង​ការ​​​ដណ្ដើម​យក​ពាន​​ស្បែក​ជើង​មាស (ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ) ​ប្រចាំ​រដូវ​កាល​ ២០១៤-២០១៥ ​នេះ។

 

កីឡាករ​ទាំង​៦រូប​នោះ រួម​មាន Diego Costa (Chelsea), Harry Kane (Tottenham Hotspur), Sergio Aguero (Manchester City), Charlie Austin (QPR), Olivier Giroud (Arsenal) និង Alexis Sanchez (Arsenal)។ តើ​ប្រិយមិត្ត​គិត​ថា​កីឡាករ​ណា​នឹង​ឈ្នះ?

 

១. Diego Costa (១៩គ្រាប់)។ ការ​ប្រកួត​​ដែល​នៅ​សល់​៩ប្រកួត ត្រូវ​ប៉ះ Stoke (H), QPR (A), Man United (H), Arsenal (A), Leicester (A), Crystal Palace (H), Liverpool (H), West Brom (A) និង Sunderland (H)។

 

 

២. Harry Kane (១៩គ្រាប់)។ ការ​ប្រកួត​​ដែល​នៅ​សល់​៨ប្រកួត ត្រូវ​ប៉ះ Burnley (A), Aston Villa (H), Newcastle (H), Southampton (A), Man City (H), Stoke (A), Hull (H), Everton (A)។

 

 

៣. Sergio Aguero (១៧គ្រាប់)។ ការ​ប្រកួត​​ដែល​នៅ​សល់​៨ប្រកួត ត្រូវ​ប៉ះ Crystal Palace (A), Man United (A), West Ham (H), Aston Villa (H), Tottenham (A), QPR (H), Swansea (A), Southampton (H)។

 

 

៤. Charlie Austin (១៥គ្រាប់)។ ​​ការ​ប្រកួត​​ដែល​នៅ​សល់​៨ប្រកួត ត្រូវ​ប៉ះ West Brom (A), Aston Villa (A), Chelsea (H), West Ham (H), Liverpool (A), Man City (A), Newcastle (H), Leicester (A)

 

 

៥. Olivier Giroud និង Alexis Sanchez (១៣គ្រាប់​ដូច​គ្នា)។ ​ការ​ប្រកួត​ដែល​នៅ​សល់ ៨ប្រកួត ត្រូវ​ប៉ះ​​ Liverpool (H), Burnley (A), Chelsea (H), Hull (A), Swansea (H), Man United (A), Sunderland (H) និង West Brom (H)។

 

 

តោះ! សាក​ទាយ​ទាំង​អស់​គ្នាថា​តើ​កីឡាករ​​​​​ណា​នឹង​ឈ្នះ​ស្បែក​ជើង​មាស​​ Premier League រដូវ​កាល​នេះ?

 

 

ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ mirror

អត្ថបទថ្មី