Davis Cup៖ ក្ដៅៗវាយកូនបាល់កម្ពុជា នៅពូលជាមួយវៀតណាម ស៊ីរី ទួរមេនីស្ថាន
- 2015-03-24 20:19:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Davis Cup៖ ក្ដៅៗវាយកូនបាល់កម្ពុជា នៅពូលជាមួយវៀតណាម ស៊ីរី ទួរមេនីស្ថាន
ចន្លោះមិនឃើញ
ក្រោយការចាប់ឆ្នោតមុននេះបន្តិច នៅទីក្រុងកូឡាឡាំពួរ ក្រុមជម្រើសជាតិវាយកូនបាល់ជម្រើសជាតិកម្ពុជា ស្ថិតក្នុងពូល B ជាមួយ វៀតណាម,ស៊ីរី, ទួរមេនីស្ថាន នៅវគ្គជម្រុះតាមពូលពានរង្វាន់ Davis Cup 2015 តំបន់ Asia/Oceania Group III ចាប់ពីថ្ងៃទី ២៥ ដល់ ២៨ ខែ មីនា ឆ្នាំ ២០១៥ ក្នុងទីលាន Kompleks Tenis Tun Razak ប្រទេសម៉ាឡេស៊ី។
ក្រុមវាយកូនបាល់ជម្រើសជាតិកម្ពុជា (រូបថត៖ FB)
នេះបើយោងតាម រយៈ Facebook របស់សហព័ន្ធវាយកូនបាល់កម្ពុជា។ សម្រាប់ថ្ងៃស្អែកដែលជាប្រកួតបើកឆាក ក្រុមកម្ពុជា ត្រូវជួបជម្រើសជាតិ ស៊ីរី។សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបញ្ជូនកីឡាករចំនួន ៥ នាក់តំណាងឱ្យប្រទេសទៅចូលរួមប្រកួតលើឆាកអន្តរជាតិនេះ នៅថ្ងៃទី ២១ ខែ មីនា ខាងមុខរួមមាន ប៉ុន កេន្នី, គីម ឌែលតុន, ម៉ម ផល្គុណ, ឌឿម សុជាភារុន និង កីឡាករឡុង សំនៀង ។
| ពូល A | ពូល B |
| ម៉ាឡេស៊ី | វៀតណាម |
| ហុងកុង | ស៊ីរី |
| អារ៉ាប៊ីសាអ៊ូឌីត | កម្ពុជា |
| កាតារ | ទួរមេនីស្ថាន |
Sabay នឹងជម្រាបជូនព័ត៌មានបន្ថែមទៀត...
អត្ថបទ៖ ម៉ឺន រស្មី