​​​​មើល​ជើង​​ប្រេស៊ីល ត្រៀម​សងសឹក​​បារាំង​តិច​មើល៍​​​ម៉ិច​​ដែរ?

  • 2015-03-24 20:50:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​​ជម្រើស​ជាតិ​ប្រេស៊ីល នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​​កីឡដ្ឋាន Stade de France ​ដើម្បី​ប្រកួត​តតាំង​ជាមួយ​នឹង​ក្រុម​ម្ចាស់​ផ្ទះ​បារាំង នៅ​ថ្ងៃ​ទី​២៦​ ខែ​មិនា​នេះ ក្នុង​ការ​ប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ។ សម្រាប់​ក្រុម​ប្រេស៊ីល អាច​ថា​មិន​មែន​​ជា​ការ​ប្រកួត​មិត្តភាព​ធម្មតា​ទេ ពោល​គឺ​ជា​ការ​ប្រកួត​មួយ ដើម្បី​​​សង​សឹក។

 

ជម្រើស​១១​នាក់​ដំបូង​របស់​ប្រេស៊ីល​ឆ្នាំ​២០១៤

 

​​​​រយៈពេល​១៧​ឆ្នាំ​ហើយ ដែល​​ប្រេស៊ីល​​មិន​ភ្លេច​ពី​ការ​ឈឺចាប់ ក្រោយ​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ​បារាំង​ ក្នុង​ការ​ប្រកួត​ World Cup វគ្គ​ផ្ដាច់ព្រ័ត្រ​ ឆ្នាំ​១៩៩៨ ​ខណៈ​​ដែល​ពេល​នោះ ក្រុម​មាន់គក​បារាំង​បាន​បំបាក់​សាំ​បា​ប្រេស៊ីល ដល់​ទៅ​ ៣-០ ដើម្បី​លើក​ពាន​ World Cup លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួកគេ។

 

​ដូច្នេះ​ចង់​ដឹង​​ប្រេស៊ីល​ បាន​កោះហៅ​កីឡាករ​ឆ្នើមៗ​ មក​ពី​ក្រុម​ខ្លាំង​ណា​ខ្លះ​ ដើម្បី​​ត្រៀម​​ក្នុង​ការ​ប្រកួត​មិត្តភាព Big Match នេះ សូម​ទស្សនា​ខាង​ក្រោម៖

 

អ្នកចាំទី៖

Jefferson (Botafogo), Diego Alves (Valencia), Marcelo Groeh (Gremio)

 

​ខ្សែ​ការពារ៖

Gabriel Paulista (Arsenal), Gil (Corinthians), Thiago Silva (PSG), Miranda (Atletico Madrid), Filipe Luís (Chelsea), Danilo (Porto), Fabinho (Monaco), Marcelo (Real Madrid)

 

​ខ្សែ​បម្រើ៖

Luiz Gustavo (Wolfsburg), Fernandinho (Manchester City), Elias (Corinthians), Souza (Sao Paulo), Oscar (Chelsea), Willian (Chelsea), Douglas Costa (Shakhtar Donetsk), Philippe Coutinho (Liverpool)

 

​ខ្សែ​ប្រយុទ្ធ៖

Neymar (Barcelona), Robinho (Santos), Roberto Firmino (Hoffenheim), Luiz Adriano​ (Shakhtar Donetsk) ​​​

​ក្រោយ​ប្រកួត​ជាមួយ​បារាំង​ចប់ ប្រេស៊ីល​នឹង​ត្រូវ​ប៉ះ​ក្រុម​​ឈីលី​នៅ Emirates Stadium ​របស់​ Arsenal ​លក្ខណៈ​មិត្តភាព​អន្តរជាតិ​មួយ​ប្រកួត​ទៀត នា​ថ្ងៃ​ទី​​២៩ ខែ​មិនា​នេះ៕

 

​ប្រែ​សម្រួល៖ វិន​ ជីវ័ន្ត ​ប្រភព៖ Sky Sport