ជំនឿ​នៅ​ចិន បោះ​លុយ​ចូលអណ្តូង​ទឹក​ក្នុង​ប្រាសាទ​សេះ​ស​អាច​នាំ​សំណាង

  • 2014-10-07 23:17:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កិត្តិនាម​ដ៏​ល្បីល្បាញ​នៃ​ប្រសាទ​សេះ​ស នៅ​ក្រុង Luoyang ខេត្ត Henan បាន​ទាក់​ទាញ​អ្នក​ទេសចរ​ជា​ច្រើន​ឲ្យ​ទៅ​ទស្សនា ក្នុង​ថ្ងៃ​ឈប់​សម្រាក​មួយ​សប្ដាហ៍​នៃ​ពិធី​បុណ្យ Golden Week របស់​ប្រទេស​ចិន។ អ្វី​ដែល​ប្លែក​នោះ គឺ​អ្នក​ទេសចរ​បាន​បោះ​លុយ​ចូល​ទឹក​អណ្ដូង​ចំណាស់​នៃ​ប្រាសាទ និង​ធ្វើ​ការ​បួង​សួង​សុំ​ក្ដី​សុខ។

 

 

​​ដោយសារ​អ្នក​មាន​ជំនឿ​ចេះ​តែ​កើន​ឡើង អណ្ដូង​នៃ​ប្រាសាទ​សេះ​ស​បាន​ពោរពេញ​ទៅ​ដោយ​ក្រដាស​ប្រាក់ និង​កាក់​ជា​ច្រើន។ អណ្ដូង​រាង​បួន​ជ្រុង​​នេះ មាន​អាយុ​កាល​រាប់​ពាន់​ឆ្នាំ​មក​ហើយ ដែល​គេ​ជឿ​ថា​វា​អាច​នាំ​សំណាង និង​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ​។ អ្នក​មាន​ជំនឿ​មក​ពី​គ្រប់​ទិសទី​ក្នុង​ប្រទេស​ចិន បាន​បោះ​លុយ​កាក់​ចូល​ក្នុង​អណ្ដូង​នេះ ដោយ​ក្នុង​មួយ​ថ្ងៃ​ៗ​ត្រូវ​ស្រង់​ចេញ​យ៉ាង​តិច ៤​ដង​។

 

 

ព្រះ​សង្ឃ​មួយ​អង្គ​ដែល​គង់​នៅ​ក្នុង​ប្រសាទ​បាន​បញ្ជាក់​ថា ​អណ្ដូង​នេះ​មាន​អ្នក​មក​ទស្សនា​ជា​ច្រើន​ក្នុង​ថ្ងៃ​ឈប់​សម្រាក​ធំៗ ហើយ​ក្នុង​ឆ្នាំ​នេះ​អ្នក​ទេសចរ​មាន​ចំនួន​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក៕

 

 

 

ប្រែ​សម្រួល៖ គង់ វិសាល

ប្រភព៖ shanghaiist

អត្ថបទពេញនិយម