Falcao៖ "ខ្ញុំត្រូវតែរកក្លិបណា ដែលខ្ញុំអាចលេងទៀងទាត់"
- 2015-03-25 18:14:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Falcao៖ "ខ្ញុំត្រូវតែរកក្លិបណា ដែលខ្ញុំអាចលេងទៀងទាត់"
ចន្លោះមិនឃើញ
Radamel Falcao បាននិយាយថាខ្លួនអាចនឹងចាកចេញពីក្លិប Manchester United ក្រោយចប់រដូវកាលនេះ ដើម្បីស្វែងរកក្លិបថ្មី ដែលអាចចូលលេងបានទៀងទាត់ ប៉ុន្តែខ្សែប្រយុទ្ធជម្រើសជាតិកូឡុំប៊ីបានបន្ថែមថា គេនៅតែចង់លេងនៅ Premier League ជាបន្តទៀត។
កីឡាករវ័យ២៩ឆ្នាំ Falcao បានខកខានប្រកួត World Cup កាលពីឆ្នាំមុន ដោយសារបញ្ហារបួសមុនពេលក្រុម Monaco ឲ្យក្រុម Man Utd ខ្ចីជើង។ ប៉ុន្តែក្រោមការដឹកនាំរបស់ Louis van Gaal អតីតខ្សែប្រយុទ្ធក្រុម At Madrid រូបនេះ អាចរកគ្រាប់បាល់បានតែ ៤គ្រាប់ប៉ុណ្ណោះ និងពុំសូវបានចូលលេងជាជម្រើសដំបូងថែមទៀត។
Falcao បាននិយាយកាលពីម្សិលមិញ មុនក្រុមជម្រើសជាតិកូឡុំប៊ី ត្រូវប្រកួតមិត្តភាពទល់នឹងក្រុមបារ៉ែនថា៖ "ប្រាកដណាស់ ខ្ញុំត្រូវតែស្វែងរកកន្លែងមួយ ដែលខ្ញុំអាចបន្តការលេងរបស់ខ្ញុំបាន។ ខ្ញុំគិតថាគ្រប់កីឡាករទាំងអស់ សុទ្ធតែត្រូវការចូលលេង និងរីករាយក្នុងការលេងបាល់។ ខ្ញុំប្ដេជ្ញាថា នឹងធ្វើឲ្យបានល្អ សម្រាប់ក្រុមបន្តទៀត ដែលនៅសល់៨ប្រកួត (Premier League)”។
ខ្សែប្រយុទ្ធបិសាចក្រហមរូបនេះ បន្ថែមថា៖ "ដូច្នេះនៅពេលដែលចប់រដូវកាល ខ្ញុំនឹងធ្វើវិភាគ និងសម្រេចយកជម្រើសដ៏ល្អបំផុតមួយ សម្រាប់ខ្លួនខ្ញុំ"៕
ចុចអាន៖ Falcao ធ្លាក់មកលេង U21 នៅ Man Utd ហើយរកគ្រាប់បាល់មិនបានទៀត
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ Guardian