Girls' Generation បញ្ចេញ​សាច់​ភ្លៅ​រលោង​ខ្ចី​ៗ​​ ក្នុង​ពាណិជ្ជកម្ម​នាឡិកា

  • 2015-03-26 13:05:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​​ទាំង ៨រូប​ពី​ក្រុម​ចម្រៀង​កូរ៉េ Girls' Generation បាន​បញ្ចេញ​ស្ទីល​សិចស៊ី​ថ្មី​ៗ​ទាំង​អស់​គ្នា សម្រាប់​ឈុត​ពាណិជ្ជកម្ម​នាឡិកា​ដៃ​ម៉ាក Baby-G របស់​ក្រុមហ៊ុន Casio។

 

ក្នុង​រូប​ភាព​ដែល​គេ​ទើប​តែ​បញ្ចេញ​នា​ដើម​សប្ដាហ៍​នេះ សមាជិក​ Girls' Generation ម្នាក់​ៗ​បាន​ស្លៀក​ឈុត​សិចស៊ី​​​បែប​មាត់​សមុទ្រ ដែល​ភាគ​ច្រើន​គឺ​អាវ​យឺត​ខើច​ ជាមួយ​នឹង​ខោ​ខ្លី លើក​លែង​តែ Seohyun ដែល​ស្លៀក​រ៉ូប​ពណ៌​ទឹក​ក្រូច​ត្រឹម​ពាក់​កណ្ដាល​ភ្លៅ។ តំណាង​ក្រុមហ៊ុន Casio បាន​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​៦​ហើយ​ដែល ក្រុម Girls' Generation បាន​ថត​បង្ហាញ​ម៉ូដ​​ផលិតផល​នាឡិកា​របស់​ពួក​គេ។

 

 
 
 
 
 
 
 
 

អំពី​សកម្មភាព​ចម្រៀង​វិញ Girls' Generation នឹង​ចេញ​អាល់ប៊ុម​ថ្មី​ជា​ភាសា​កូរ៉េ​នៅ​ខែ​ឧសភា ខាង​មុខ​នេះ ដែល​នឹង​ជា​អាល់ប៊ុម​ដំបូង​របស់​ពួក​គេ​បន្ទាប់​ពី​សមាជិក Jessica បាន​ចាក​ចេញ​ពី​ក្រុម។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ផលិតកម្ម​របស់​ពួក​គេ SM Entertainment៕

 

ចុចអាន៖មើល​​សម្រស់ YoonA ពេល​ថត​រឿង​ចិន​បុរាណ​​ ស្រស់​ស្អាត​យ៉ាង​ណា​ដែរ?

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ kpopstarz