រវាង Duke និង Yamaha FZ-S តើ​ប្រិយមិត្ត​​ពេញ​ចិត្ត​មួយ​ណា?

  • 2015-03-26 15:59:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ​ធំ Duke និង​ Yamaha FZ-S កំពុង​តែ​ពេញ​និយម​មែន​ទែន​ សម្រាប់​អ្នក​ចូល​ចិត្ត​​ជិះ​ម៉ូតូ​ធំ។ ប៉ុន្តែ​​មាន​មនុស្ស​​មួយ​ចំនួន​នៅ​មិន​ទាន់​ជ្រះ​ស្រឡះ​ថា​ត្រូវ​ជ្រើស​ទិញ​​មួយ​ណា​យក​មក​ជិះ...Duke ឬ​ Yamaha FZ-S។ តាម​ពិត​ទៅ ​ម៉ូតូ​ធំ​ទាំង​ពីរ​សុទ្ធ​តែ​មាន​រាង​ស្អាត ជិះ​ទៅ​សង្ហា​ និង​ធន់​ដូចគ្នា។ អញ្ចឹង​​មើល​លក្ខណៈ​សម្បត្តិ​ម៉ូតូ​ធំ​ទាំង​ពីរ​​ខាង​ក្រោម​តិច​មើល៍ ដើម្បី​កាន់​តែ​ច្បាស់​ថា​ត្រូវ​ទិញ​មួយ​ណា​យក​មក​ជិះ កុំ​ឱ្យ​ខក​ចិត្ត។

 

 

លក្ខណៈ​សម្បត្តិ Yamaha FZ-S និង KTM Duke 200 

 
លក្ខណៈ​សម្បត្តិ​               Yamaha FZ-S                KTM Duke 200

លក្ខណៈ​ម៉ាស៊ីន​

ទំហំ​ម៉ាស៊ីន 153cc 200cc
ចម្ងាយ​ចរ​ពិស្តុង ៥៨ម. ៧២ម.
ប្រភេទ​ម៉ាស៊ីន SOHC 2-valve per Cylinder DOHC 4-valve per Cylinder
កម្លាំង​ម៉ាស៊ីន​អតិបរមា ១៤kw នៅ​ ៧៥០០ជុំ/នាទី (rpm) ២៥,៣kw នៅ​១០ ០០០ជុំ/នាទី (rpm)
រង្វិល​ជុំ​អតិបរមា ១៣Nm នៅ ៦០០០ជុំ/នាទី​(rpm) ១៩,២Nm នៅ​ ៨០០០ជុំ/នាទី (rpm)
ប្រព័ន្ធ​សាំង កាប៊ុយរ៉ាទ័រ ប៊ិច

ប្រព័ន្ធ​ប្រអប់​លេខ​

ប្រព័ន្ធ​លេខ ៥វគ្គ ៦វគ្គ
ប្រព័ន្ធ​អូស​ទាញ ច្រវ៉ាក់ ច្រវ៉ាក់​
ប្រព័ន្ធ​អំប្រ៉ាយ៉ា សើម សើម

តួ​ម៉ូតូ

ប្រភេទ​តួ Diamond Trellis
បូម​មុខ Telescopic WP, Telescopic upside down forks
បូម​ក្រោយ Monocross WP, Monoshock
ហ្វ្រាំង​មុខ ហ្វ្រាំង​បូម ទំហំ ២៦៧ម. ហ្វ្រាំង​បូម ទំហំ ៣០០ម.
ហ្វ្រាំង​ក្រោយ ហ្វ្រាំង​ធម្មតា ទំហំ ១៣០ម. ហ្រ្វាំង​បូម ទំហំ ២៣០ម.
ប្រវែង ១៩៧៣ម. ២០៥០ម.
ទទឹង ៧៧០ម. ៧៣០ម.
កម្ពស់ ១០៩០ម. ៨១០ម.
កម្ពស់​កែប ៧៩០ម. ៨១០ម.
ប្រវែង​កង់​មុខ​ទៅ​កង់​ក្រោយ ១៣៣៤ម. ១៣៦១ម.
កម្ពស់​ពី​ដី ១៦០ម. ១៦៥ម.
ទម្ងន់ ១៣៥គីឡូក្រាម ១៣៦គីឡូក្រាម
កង់​មុខ ១០០/៨០-១៧ ១១០/៧០ x ១៧
កង់​ក្រោយ ១៤០/៦០-R១៧ ១៥០/៦០ x ១៧
ចំណុះ​ធុង​សាំង ១២លីត្រ ១០លីត្រ

ប្រព័ន្ធ​អគ្គិសនី

អាគុយ ១២v (អាគុយ​ស្ងួត) ១២v (អាគុយ​ស្ងួត)
អំពូល​មុខ ១២v, ៣៥/៣៥W ១២v ៦០/៥៥W

ល្បឿន និង ​តម្លៃ 

ល្បឿន​អតិបរមា ១១១គ./ម៉ ១៣៥./ម៉
តម្លៃ ប្រហែល ២៥០០ដុល្លារ (តម្លៃ​ស្រុក​គេ) ប្រហែល ៤៤០០ដុល្លារ (តម្លៃ​ស្រុក​គេ)
 

Yamaha FZ-S៖ 

 

 

KTM Duke 200៖ 

 

 

អាន៖ មើល​វីដេអូ​នេះ​ ទើប​ដឹង​ថា​ម៉ូតូ​ Duke ខ្លាំង​ប៉ុណ្ណា​ ពេល​ជិះ​ក្នុង​ទឹក​ជម្រៅ​កន្លះ​ម៉ែត្រ​

 

ដោយ៖ ប៉ែត ផាន់និត

ប្រភព៖ bikeportal