រកឃើញលាមកមនុស្សផ្ទុកលោហៈធាតុមាស មានតម្លៃរាប់លានដុល្លារ!
- 2015-03-26 14:20:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញលាមកមនុស្សផ្ទុកលោហៈធាតុមាស មានតម្លៃរាប់លានដុល្លារ!
ចន្លោះមិនឃើញ
អ្នកពុំដឹងទេថា ក្នុងលាមកមនុស្សផ្ទុកនូវកំទិចកំទីតូចៗជាលោហៈ ដូចជាមាស និងរ៉ែដែកមួយចំនួន មានតម្លៃរាប់លានដុល្លារឯណោះ។ នេះបើតាមការឲ្យដឹងពីអ្នកជំនាញជាច្រើន។
របបគំហើញនេះត្រូវបានបង្ហាញនៅទីក្រុង Denver ក្នុងរដ្ឋ Colorado សហរដ្ឋអាមេរិក នាកិច្ចប្រជុំថ្នាក់ជាតិ និងពិព័រណ៍លើកទី២៤៩ របស់សហគមន៍គីមីវិទ្យាជាតិអាមេរិក (ACS) ដែលជាស្ថាប័នវិទ្យាសាស្ត្រធំជាងគេលើពិភពលោក។
"មាសដែលយើងរកឃើញ គឺមានបំណែករ៉ែតូចៗ"។ នេះជាការបញ្ជាក់របស់អ្នកស្រី Kathleen Smith អ្នកស្រាវជ្រាវផ្នែកភូគព្ភសាស្ត្រសហរដ្ឋអាមេរិក បន្ទាប់ពីក្រុមរបស់ខ្លួនប្រទះឃើញសារធាតុលោហៈដូចជាជាតិប្លាទីន ប្រាក់ និងមាសនៅក្នុងកាកសំណល់លាមក។
ការសិក្សាថ្មីៗនេះ ដែលធ្វើឡើងដោយអ្នកជំនាញជាច្រើនក្នុងវិស័យពាក់ព័ន្ធ បានរកឃើញថា សំណល់ចេញពីប្រជាជនអាមេរិក១លាននាក់ គឺអាចមានសារធាតុលោហៈ ដែលមានតម្លៃដល់ទៅ១៣លានដុល្លារ។ ប៉ុន្តែបញ្ហាត្រង់ថា គេអាចទាញយករ៉ែសំខាន់ៗដ៏តិចតួចដូចជាមាសបានដោយរបៀបណា។
អ្នកស្រាវជ្រាវដដែលថ្លែងថា បើអាចស្វែងរកវិធីសាស្ត្រទាញយកលោហៈចេញពីលាមកទាំងនោះបាន នោះអាចជួយដល់បរិស្ថាន ដោយកាត់បន្ថយការជីករករ៉ែយ៉ាងគំហុក និងកាត់បន្ថយការបោះចោលនូវសារធាតុលោហៈដែលពុំមានប្រយោជន៍ទៅក្នុងបរិស្ថានតាមរយៈលាមក។
បច្ចុប្បន្ននៅសហរដ្ឋអាមេរិក ទឹកលូមានសារធាតុផ្សេងៗច្រើនជាង៧លានតោនត្រូវបានយកចេញពីកន្លែងផ្ទុកកាកសំណល់ មកប្រើប្រាស់ជារៀងរាល់ឆ្នាំ ហើយពាក់កណ្ដាលនៃសារធាតុនេះត្រូវប្រើជាជីដាក់ស្រែ។
អ្នកស្រី Smith និយាយថា ការកាត់បន្ថយនូវលោហៈដែលគ្មានប្រយោជន៍ដោយធ្វើម៉េចអាចប្រើវា បានក្នុងវិស័យកសិកម្ម នោះក៏ចាត់ទុកថា អាចទាញយកផលចំណេញបានហើយ៕
-អានអត្ថបទ៖ រកឃើញអាវុធថាមានអាយុកន្លះលានឆ្នាំ ប៉ុន្តែមិនដឹងគេប្រើសម្រាប់ធ្វើអ្វីឲ្យប្រាកដ
អត្ថបទ៖ មាន រតនា ប្រភព៖ AFP, Yahoo