Metfone ចេញ​មុខ​​ប្រកាស​សិទ្ធិ​គ្រប់គ្រង​ក្រុមហ៊ុន Beeline

  • 2015-03-26 18:32:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Viettel (Mefone) បាន​ចេញ​សេចក្តី​ប្រកាស​ថា ចាប់​ពី​ថ្ងៃ​ទី ២៤ ខែ​មិនា​ឆ្នាំ ២០១៥ អតិថិជន Beeline ​ទាំងអស់​​​បាន​ផ្ទេរ​​មកការ​​​ភ្ជាប់​​ប្រព័ន្ធ​ Metfone ដោយ​ការ​ផ្ទេរ​នេះ​មាន​ការ​យល់​ព្រម​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច។

 

 

គ្រប់​អតិថិជន Beeline កម្ពុជា ត្រូវ​បញ្ឈប់​ការ​បញ្ចូល​ទឹកប្រាក់​ដោយ​កាត​កោស Beeline ប៉ុន្តែ​អាច​បញ្ចូល​ទឹកប្រាក់​បាន​តាម​កាត​កោស Metfone នៅ​តាម​បណ្តា Showroom Metfone នៅ​ទូទាំង​ប្រទេស។ នេះ​បើ​យោង​ខ្លឹមសារ​ក្នុង​សេចក្តីប្រកាស​។

 

ក្នុង​សេច​ក្តី​ប្រកាស​ដដែល​​ ក្រុមហ៊ុន​បាន​អះអាង​ថា គ្រប់​អតិថិជន​របស់ ​Beeline នឹង​រក្សា​​បាន​លេខ​ទូរសព្ទ ស៊ីមកាត​ដែល​កំពុង​ប្រើប្រាស់ និង​គណនី​គោលក៏​ដូចជា​ការ​ទទួល​បាន​ការ​លើក​ទឹកចិត្ត​ជាច្រើន​ពី​ក្រុមហ៊ុន Metfone។ ប៉ុន្តែ អតិថិជន Beeline កម្ពុជា ក៏​អាច​ប្តូរ​ទៅ​ប្រើ​ស៊ីម Metfone បានចាប់​ពី​ថ្ងៃ​ទី ២៤ ខែ​មិនា ឆ្នាំ2015 នេះ​ត​ទៅ បើ​សិន​ជា​អតិថិជន​មាន​បំណង។

 

នៅ​ថ្ងៃ​ទី ១១ ខែ មិនាឆ្នាំ ២០១៥ ក្រុមហ៊ុន Sotelco (Beeline) បាន​យល់ព្រម​អនុវត្ត​ការ​ផ្ទេរ​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ និង​ទ្រព្យសម្បត្តិ​អាជីវកម្ម​របស់​ខ្លួន​ទៅ​ឲ្យ​ក្រុមហ៊ុន Viettel (Metfone)​ ដែល​ការ​ផ្ទេរ​​មាន​ការ​យល់ព្រម​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច។

 

ក្នុង​អន្តរការ​ការ​ផ្ទេរ​ ក្រុមហ៊ុន Beeline និង Metfone នឹង​សហការ​គ្នា​ដើម្បី​ជួយ​ឲ្យ​អតិថិជន Beeline ទាំងអស់​ចុះឈ្មោះ​ភ្ជាប់​ប្រព័ន្ធ Metfone។ ក្រុមហ៊ុន Beeline ​នឹង​បញ្ឈប់​​កិច្ចសន្យា​ជាមួយ​អតិថិជន ក៏​ដូចជា​បញ្ឈប់​ការ​ផ្ដល់​សេវាកម្ម​ទូរសព្ទ​ចល័តចាប់​ពី​ថ្ងៃ​ទី ២៤ ខែ មិនា ឆ្នាំ ២០១៥ នេះ​ទៅ។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា