អាល្លឺម៉ង់បានត្រឹមស្មើអូស្ត្រាលីទាំងត្រដាបត្រដួស
- 2015-03-26 18:17:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាល្លឺម៉ង់បានត្រឹមស្មើអូស្ត្រាលីទាំងត្រដាបត្រដួស
ចន្លោះមិនឃើញ
ក្រុមម្ចាស់ជើងឯក World Cup អាល្លឺម៉ង់ មិនអាចយកជ័យជម្នះលើក្រុមអូស្ត្រាលីបានទេ នាការប្រកួតមិត្តភាពអន្តរជាតិយប់មិញនេះ ដោយបានត្រឹមស្មើ ២-២ ប៉ុណ្ណោះ។
ការប្រកួតបានចាប់ផ្ដើមត្រឹមតែ១៧នាទី គ្រាប់ទីមួយក៏បានកើតឡើងដោយកីឡាករ Marco Reus ក្រោយទទួលបាល់បញ្ជូនពី Sami Khedira ប៉ុន្តែសល់៥នាទីចប់តង់ទី១ អូស្ត្រាលីបានតាមស្មើវិញដោយកីឡាករ James Troisi តាមរយៈការតែតបញ្ចូលទីយ៉ាងល្អ។
ឈានដល់តង់ទី២ បានតែ៥នាទី អូស្ត្រាលីបាននាំមុខវិញ ដែលធ្វើបានដោយការទាត់បាល់ពិន័យហ្រ្វីឃីក ដោយ Mile Jedinak។ យ៉ាងណាក្ដី ភាពរីករាយរបស់អ្នកគាំទ្រអូស្រ្ដាលីបានរសាត់បាត់ទៅវិញ ក្រោយ Lukas Podolski ស៊ុតតាមស្មើនៅ៩នាទីចុងក្រោយ។
នៅមុនការប្រកួតចាប់ផ្ដើម ក៏មានការប្រគល់រង្វាន់កីឡាករអាល្លឺម៉ង់ល្អប្រចាំឆ្នាំ២០១៤ផងដែរ ដោយបានទៅលើកីឡាករ Toni Kroos របស់ក្រុមReal Madrid។
លទ្ធផលប្រកួតមិត្តភាពយប់មិញ៖
ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ dailymail