Chicharito លង់ស្នេហ៍នារីអេស្ប៉ាញហើយ
- 2015-03-26 19:55:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Chicharito លង់ស្នេហ៍នារីអេស្ប៉ាញហើយ
ចន្លោះមិនឃើញ
Javier Hernandez ដែលគេនិយមហៅថា Chicharito ត្រូវបានសារព័ត៌មានអេស្ប៉ាញចុះផ្សាយថាកំពុងតែមានទំនាក់ទំនងស្នេហាជាមួយអ្នកកាសែតស្រី Lucia Villalon ដែលជានារីធ្លាប់មានពាក្យចចាមអារ៉ាមស្នេហាជាមួយ Cristiano Ronaldo។
ខ្សែប្រយុទ្ធដែលក្រុម Real Madrid ខ្ចីជើងពី Manchester United រូបនេះ ត្រូវបានកាសែតកាសែត Tabloid ចុះផ្សាយនៅទំព័រមុខថា កំពុងតែសាងស្នេហ៍ជាមួយនាង Villalon ដែលជាអតីតអ្នកធ្វើការឱ្យទូរទស្សន៍ Real Madrid ។
Villalon កាលពីមុនក៏ត្រូវបានគេគិតថាបានទាក់ទងជាមួយ Ronaldo ដែរ ប៉ុន្តែនារីរូបនេះបានចេញមកបដិសេធ និងបាននិយាយទៀតថា៖ “ខ្ញុំមានទំនាក់ទំនងល្អជាមួយ Ronaldo មែន ហើយខ្ញុំក៏តែងតែមានទំនាក់ទំនងល្អនេះជាមួយអ្នកគ្រប់គ្នាដែលខ្ញុំធ្វើការជាមួយដែរ។ ខ្ញុំធ្វើការជាមួយគាត់ ប៉ុន្តែមិនមានទំនាក់ទំនងអ្វីលើសពីមិត្តរួមការងារនោះទេ។ បច្ចុប្បន្ននេះ ខ្ញុំមានស្នេហាជាមួយមនុស្សម្នាក់ហើយ ហើយខ្ញុំក៏កំពុងតែមានក្ដីសុខជាមួយគេផងដែរ ”។
ដោយសំអាងលើពាក្យប៉ុន្មានមាត់នេះ ព្រមជាមួយរូបថត Villalon និង Chicharito ថើបគ្នានៅប្រលានយន្តហោះទៀតទើបផងនោះ ធ្វើឱ្យកាសែត Tabloid ហ៊ានសរសេរដាក់ទំព័រខាងមុខធំៗថា អ្នកទាំងពីរនេះកំពុងតែមានទំនាក់ទំនងស្នេហាហើយ។
សូមបញ្ជាក់បន្ថែមបន្តិចថា ដើម្បីបញ្ជាក់ពីភាពស្អាតស្អំជាមួយ Ronaldo នាង Villalon បានផ្លាស់ការងារពីអ្នកនិយាយព័ត៌មានកីឡាបាល់ទាត់នៃទូរទស្សន៍ Real Madrid មកធ្វើការនៅ Antena 3 វិញ ដែលជាប៉ុស្តិ៍និយាយពីប្រណាំងឡាន Formula1៕
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ livesoccertv