​បឹង​កេត​​ទៅ​រួច​​នឹង​ក្លិប​លីក​កំពូល​​ថៃ ​Nakhon Ratchasima ​អត់​ម៉ោង​៤​រសៀល​នេះ?

  • 2015-03-26 18:51:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លិប​បាល់ទាត់​ប្រចាំ​លីក​​កំពូល​កម្ពុជា​ បឹង​កេត​អង្គរ បាន​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​ម្ចាស់​ផ្ទះ​ Nakhon Ratchasima Mazda FC ដែល​ជា​ក្លិប​មួយ​លេង​នៅ​លីក​បាល់​ទាត់​កំពូល​ប្រទេស​ថៃ​​សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​​នៅ​វេលា​ម៉ោង ៤:០០ល្ងាច​នេះ​នៅ​កីឡដ្ឋាន King' 80 Birthday Stadium របស់​ម្ចាស់​ផ្ទះ​តែ​ម្តង។

 

 

លោក បែ មករា អ្នក​ចាត់ការ​ទូទៅ​របស់​បឹងកេត​បាន​ប្រាប់​ទូរទស្សន៍​ថៃមួយ​​ថា លោក​រីក​រាយ​ដែល​បាន​ដឹក​នាំ​ក្លិប​មក​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​ក្រុម​​បាល់ទាត់​អាជីព​នៅ​ប្រទេស​ថៃ។ លោក​សង្ឃឹម​ថា កីឡាករ​របស់​លោក​នឹង​ធ្វើ​បាន​ល្អ​ និង​ប្រមូល​យក​បទ​ពិសោធន៍​ទាំង​នេះ​សម្រាប់​ការ​ត្រៀម​ខ្លួន​ចូល​រួម​ប្រកួត​លីក​បាល់ទាត់​កំពូល​កម្ពុជា​នៅ​រដូវ​កាល​នេះ។

 

អ្នក​ចាត់​ការ​ទូទៅ​រូប​នេះ​បាន​បន្ថែម​ថា ក្លិប​បឹង​កេត​ជា​ម្ចាស់​ជើង​ឯក​លីក​បាល់​ទាត់​កំពូល​កម្ពុជា​ប្រចាំ​ឆ្នាំ​២០១២​ និង​បាន​ជាប់​ជើង​ឯក​រង​ពីរ​ឆ្នាំ​ជាប់​គ្នា​ទៀត​គឺ​ឆ្នាំ​២០១៣ និង​២០១៤។ សម្រាប់​ឆ្នាំ​២០១៥​នេះ ​ក្លិប​របស់​លោក​នឹង​ប្រឹងប្រែង​ឲ្យ​អស់​ពី​លទ្ធភាព​​ដើម្បី​​ឈ្នះ​​ជើង​ឯក​លីក​កំពូល​កម្ពុជា​។

 

ដើម្បី​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​គ្រប់​គ្រាន់​ និង​ផ្តល់​ឱកាស​ឲ្យ​បាន​ច្រើន​ដល់​​កីឡាករ​ទាំង​ថ្មី និង​ចាស់​លេង​លើ​ទី​លាន​ញឹក​ញាប់​ ​ក្លិប​បឹង​កេត​អង្គរ​បាន​រៀប​ចំ​ការ​ប្រកួត​មិត្តភាព​ជា​ញឹកញាប់​បូក​រួម​ទាំង​ការ​ប្រកួត​នៅ​ប្រទេស​ថៃ​នេះ​ផង​ដែរ។ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ បឹងកេត​បាន​ប្រកួត​ស្មើ​នឹង​ក្លិប​ភ្នំពេញ​ក្រោន​១-១។

 

សម្រាប់​​ប្រកួត​មិត្តភាព​នេះ​ ​បឹងកេត​អង្គរ​​ត្រូវ​អវត្តមាន​កីឡាករ​សំខាន់​​ពីរ​រួប​គឺ​បម្រើ​ការពារ​ រស់ សំអឿន និង​ខ្សែ​បម្រើ​ប្រយុទ្ធ​ ចាន់ វឌ្ឍនាកា ​ដោយ​សារ​កីឡាករ​ទាំង​ពីរ​នេះ​ជាប់​ជួយ​ U-22 ​ជម្រើស​ជាតិ​កម្ពុជា​ប្រកួត​ដណ្ដើម​​ពាន​រង្វាន់​លំដាប់​ទ្វីប​អាស៊ី 2016 AFC U-23 Championship​នៅ​ប្រទេស​ថៃ៕

 

វីដេអូ

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា

​​​​​

អត្ថបទថ្មី