បើឪពុកធ្វើបែបនេះ កូនក្រមុំណាមិនស្រក់ទឹកភ្នែក
- 2015-03-26 19:56:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើឪពុកធ្វើបែបនេះ កូនក្រមុំណាមិនស្រក់ទឹកភ្នែក
ចន្លោះមិនឃើញ
ឪពុកម្ដាយគ្រប់រូប សុទ្ធតែស្រលាញ់ថ្នាក់ថ្នម ចិញ្ចឹមបីបមកូនតាំងពីតូចក្រូចឆ្មារ មិនចង់ឲ្យបាត់មុខទៅណាសូម្បីមួយវិនាទី។ យ៉ាងណាមិញ ពេលវេលាចេះតែរំកិលទៅមុខ ឯការរស់ជុំគ្នាមិនអាចស្ថិតស្ថេររហូតទេ។ រៀបការរួច កូនភាគច្រើនប្រាកដជានៅបែកពីឪពុកម្ដាយ ដូចនេះហើយទើបក្នុងពិធីអាពាហ៍ពិពាហ៍ មនុស្សភាគច្រើនចាត់ទុកជាវេលាមានន័យបំផុតក្នុងជីវិត ហើយក៏ជាពេលសោកសៅមួយដែរ។
ដើម្បីជាកាដូជូនពរកូនស្រីក្នុងថ្ងៃរៀបការ ឪពុកម្នាក់បានរៀនធ្វើកាយវិការតាមអត្ថន័យបទចម្រៀងពេញមួយឆ្នាំ រួចសម្ដែងក្នុងពិធីអាពាហ៍ពិពាហ៍របស់នាង រហូតធ្វើឲ្យនាងរំភើបចិត្តទប់ទឹកភ្នែកមិនជាប់។
ជាធម្មតា ដើម្បីទទួលស្វាគមន៍ភ្ញៀវ និងជូនពរកូនកំលោះក្រមុំក្នុងថ្ងៃរៀបការ ឪពុកម្ដាយតែងនិយាយពាក្យមួយចំនួន ប៉ុន្តែឪពុកម្នាក់នេះបែរបដិសេធមិននិយាយអ្វីទាំងអស់ ហើយធ្វើរឿងប្លែកនឹកស្មានមិនដល់។ លោកបានបញ្ចេញកាយវិការតាមអត្ថន័យចម្រៀងមួយបទមានចំណងជើងថា “I Loved Her First” ។
កូនក្រមុំដ៏មានសំណាងឈ្មោះ Nicole Cortez បានរៀបរាប់ថា "នៅថ្ងៃរៀបការ ឪពុកខ្ញុំ ធ្វើឲ្យខ្ញុំ និងប្ដី ភ្ញាក់ផ្អើលខ្លាំងណាស់ ដោយច្រៀងចម្រៀងដ៏ពីរោះមួយបទ... ខ្ញុំជាអ្នកបកប្រែកាយវិការ ហើយគាត់ធ្វើបែបនេះពិតជាមានន័យណាស់សម្រាប់ខ្ញុំ។ គាត់និយាយថា រៀនមួយឆ្នាំតាំងពីខ្ញុំភ្ជាប់ពាក្យ ទើបអាចធ្វើកាយវិការមានអត្ថន័យតាមបទចម្រៀងនេះបាន"...។
ទស្សនាវីដេអូសកម្មភាពដ៏ភ្ញាក់ផ្អើលដែលឪពុកធ្វើចំពោះកូនស្រី៖
ចុចអាន៖ ធុញថប់យ៉ាងណាក៏ដោយ មើលវីដេអូអាពាហ៍ពិពាហ៍នេះហើយធានាថាសើចតាម
ដោយ៖ គង់ វិសាល ប្រភព៖ inspiremore