អ្នក​លេង​អ៊ីនធឺណិត​ស្ទើរ​សន្លប់​ ដោយ​សារ​​អ្នកគ្រូ​កាយ​​សម្ព័ន្ធ​​ស្អាត​ពេក

  • 2015-03-28 13:31:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកគ្រូ​កាយសម្ព័ន្ធ​ម្នាក់​បាន​ធ្វើឲ្យ​អ្នក​លេង​អ៊ីនធឺណិត​ប្រុស​ៗ​រសាប់រសល់​នៅ​មិន​សុខ​ទេ ​ដោយសារ​តែ​បាន​ឃើញ​រូប​សម្រស់​ស្រស់​ស្អាត​របស់​នាង។ វា​ជា​រឿង​ដ៏​មិន​គួរឲ្យ​ជឿ​មួយ​ ព្រោះ​ពួក​មនុស្ស​ប្រុស​ស្ទើរ​តែ​ទាំងអស់​នៅ​ចិន​កំពុង​តែ​វក់វី​នៅ​លើ​វែបសាយ​​បណ្ដាញ​​សង្គម​ដើម្បី​ស្វែងរក​រូប និង​ព័ត៌មាន​ទាក់ទង​នឹង​អ្នកគ្រូ​រូប​ស្រស់​នោះ។

 

 

 

អតីត​ម្ចាស់​ជើងឯក​កាយសម្ព័ន្ធ​រូប​នោះ​ ឈ្មោះ​ថា Guohong  មាន​អាយុ​២៩​ឆ្នាំ បច្ចុប្បន្ន​​ជា​គ្រូបង្ហាត់​កាយ​សម្ព័ន្ធ​នៅ​សាកលវិទ្យាល័យ Zhejiang ។ គ្រាន់តែ​បង្ហាត់​បាន​មួយ​ឆមាស​សោះ​អ្នកគ្រូ បាន​កើន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង។ នៅ​ក្នុង​ថ្នាក់​ជា​រៀងរាល់ថ្ងៃ​មាន​សិស្ស​ប្រុស​ច្រើន​បាន​មក​អង្គុយ​នៅ​ខាងមុខ​ ដើម្បី​មើល​ការ​បង្រៀន ឬ​អាច​និយាយ​ឲ្យ​ចំ​ គឺ​ព្រោះតែ​ចង់​មើល​មុខ​អ្នក​គ្រូ។

 
 

ក្រៅពី​រូបរាង​ទាក់ទាញ Guohong មាន​ជំនាញ​ក្នុង​ការ​លេង​កីឡា​គួរឲ្យ​ចាប់អារម្មណ៍​ផង​ដែរ។ នាង​បាន​ចាប់​ផ្ដើម​ហាត់​កាយសម្ព័ន្ធ​តាំងពី​មាន​អាយុ​បួន​ឆ្នាំ​ម្ល៉េះ ហើយ​ចំពោះ​សកម្មភាព​កីឡា​ផ្សេង​ៗ​ក៏​បាន​ហាត់​ដែរ និង​បាន​ឈ្នះ​មេដាយ​មាស​ក្នុង​ការ​ប្រកួត​ជាច្រើន​នៅ​ក្នុង​ប្រភេទ​កាយសម្ព័ន្ធ ​រាំ​តាម​ចង្វាក់ និង​កីឡាដទៃទៀត៕

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី ប្រភព៖shanghaiist

អត្ថបទពេញនិយម