Pulsar RS 200 ចេញ​ភ្លាម​ ដាក់​តម្លៃ​លក់​ស្រេច​

  • 2015-03-27 21:41:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ ក្រុមហ៊ុន Bajaj Pulsar ឥណ្ឌា​បាន​ចេញ​ម៉ូតូ​ធំ​ទំនើប​ថ្មី​មួយ​ ឈ្មោះ Bajaj Pulsar RS 200 ដែល​មាន​​​ការ​រចនា​រូបរាង​ដ៏​​ស្រស់​ឆើត​ ជាមួយ​តម្លៃ​​ដែល​ក្រុមហ៊ុន​ដាក់​​លក់​ខុសៗ​គ្នា​​។ មុន​ទាន់​ដឹង​ពី​តម្លៃ​ម៉ូតូ​នេះ​​ តោះ! មើល​លក្ខណៈ​សម្បត្តិ Bajaj Pulsar RS 200 នេះ​តិច​មើល៍ អាច​ត្រូវ​ចិត្ត​ប្រិយមិត្ត​ដែរ​អត់?

 

 

@ ប្រភេទ​ម៉ាស៊ីន៖ Single cylinder, 4 stroke, SOHC 4valve, Liquid cooled, triple spark, FI @ ទំហំ​ម៉ាស៊ីន៖ ១៩៩,៥សេសេ @ កម្លាំង​ម៉ាស៊ីន​អតិបរមា៖ ២៤,៥សេះ នៅ​ ៩៧៥០ជុំ/​១នាទី @ កម្លាំង​រង្វិល​ជុំ​អតិបរមា៖ ១៨,៦ ញ៉ូតុន-ម៉ែត្រ នៅ​ ៨០០០ជុំ/១នាទី @ ល្បឿន​អតិបរមា៖ ១៤១គីឡូម៉ែត្រ/​១ម៉ោង @ ប្រព័ន្ធ​សាំង៖ ប៊ិច​ @ ចង្កឹះ​លេខ៖ ៦វគ្គ @ មាន​ប្រព័ន្ធ​ហ្វ្រាំង ABS @ ប្រវែង​​កង់​មុខ​ទៅ​កង់​ក្រោយ៖ ១៣៥៥ម.ម @ បណ្ដោយ៖ ១៩៩៩ម.ម @ ទទឹង៖ ៧៦៥ម.ម @ កម្ពស់៖ ១១៤៨ម.ម @ កម្ពស់​ពី​ដី៖ ១៥៧ម.ម @ ទម្ងន់៖ ១៦៥គីឡូក្រាម @ ចំណុះ​ធុងប្រេង៖ ១៣លីត្រ @ ​កង់​មុខ៖ ១០០/៨០-១៧ ៥២P @ ​កង់​ក្រោយ៖ ១៣០/៧០-១៧ ៦២P @ ហ្វ្រាំង​មុខ៖ ហ្វ្រាំង​បូម ទំហំ ៣០០ម.ម @ ហ្វ្រាំង​ក្រោយ៖ ហ្វ្រាំង​បូម ទំហំ ២៣០ម.ម​

 

ចំពោះ Bajaj Pulsar RS 200 មាន​​ប្រព័ន្ធ​ហ្វ្រាំង ABS ​មាន​តម្លៃ ២០៧០ដុល្លារ រីឯ Bajaj Pulsar RS 200 គ្មាន​ប្រព័ន្ធ​ហ្វ្រាំង​ ABS មាន​តម្លៃ ១៨៨០ដុល្លារ (តម្លៃ​នៅ​ឥណ្ឌា)៕ ​

 

https://www.youtube.com/watch?v=dy0QRgXjCaI

 

 

 

 

 

 

 

 

 

 

 

 

អាន៖ រវាង Duke និង Yamaha FZ-S តើ​ប្រិយមិត្ត​​ពេញ​ចិត្ត​មួយ​ណា?

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ indianautosblog