បុរស​ម្នាក់​​សុខចិត្ត​សម្លាប់​ខ្លួន​ ព្រោះ​គ្រួសារ​បង្ខំ​ឱ្យ​រៀប​ការ​ជាមួយ​នារី​​មុខ​​អាក្រក់​

  • 2015-03-28 18:47:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​ចិន​ម្នាក់​បាន​លោត​ទឹក​​សម្លាប់​ខ្លួន ព្រោះ​តែ​គ្រួសារ​បង្ខំ​ឱ្យ​គាត់​ទៅ​រៀប​ការ​ជាមួយ នារី​ម្នាក់​ដែល​មាន​រូបរាង​អាក្រក់​ តែ​សំណាង​ល្អ​ត្រូវ​សង្គ្រោះ​រួច​ផុត​ជីវិត។

 

 

បុរស​ម្នាក់​ដែល​បាន​ព្យាយាម​សម្លាប់​ខ្លួន​នោះ ​រស់​នៅ​ក្នុង​ខេត្ត Hubei ប្រទេស​ចិន។ ប៉ូលិស​ម្នាក់​​បាន​ឱ្យ​ដឹង​ថា ដំបូង​គាត់​បាន​ឃើញ​ជនរងគ្រោះ​អណ្ដែត​ផ្កាប់​មុខ​ក្នុង​ទឹក ហើយ​គាត់​ក៏​លោត​ទឹក​​ទៅ​ជួយ​ស្រង់​ភ្លាមៗ។ ប៉ូលិស​ខាង​លើ​បន្ត​ទៀត​ថា ដោយ​សារ​តែ​ច្រាំង​ទន្លេ​ខ្ពស់​ពេក​ ហើយ​ម្យ៉ាង​គាត់​​គ្មាន​កម្លាំង​ផង​ ក៏​រង់​ចាំ​រហូត​ទាល់​កង​កម្លាំង​ពន្លត់​អគ្គិភ័យ​មក​ដល់ ដើម្បី​ទាញ​ជនរងគ្រោះ​ឡើង​។

 

ក្រោយ​មក​បុរស​ខាង​លើ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ដើម្បី​សង្គ្រោះ​បន្ទាន់​ តែ​សំណាង​ល្អ​បុរស​គិត​ខ្លី​ចង់​សម្លាប់​ខ្លួន​រូប​នេះ អាច​រួច​ផុត​ពី​ជីវិត​ពី​ការ​ប៉ង​សម្លាប់​ខ្លួន។

 

 

ក្រោយ​ពេល​​បុរស​ដែល​ប៉ង​សម្លាប់​ខ្លួន​ខាង​លើ​បាន​​ដឹង​ខ្លួន ប៉ូលិស​ក៏​បាន​សួរ​នាំ​ពី​មូល​ហេតុ​នាំ​ឱ្យ​គាត់​ឈាន​ដល់​ការ​ធ្វើ​អត្តឃាត​ខ្លួន​ឯង​ដូច្នេះ។ បុរស​រូប​នេះ​ក៏​បាន​ប្រាប់​ទៅ​ប៉ូលិស​ថា ដោយ​សារ​តែ​គ្រួសារ​បង្ខំ​ឱ្យ​​គាត់​រៀប​ការ​ជាមួយ​នារី​ម្នាក់​ ដែល​ខ្លួន​មិន​ស្រឡាញ់​ ហើយ​ម្យ៉ាង​នារី​នោះ​មាន​រូបរាង​អាក្រក់​ទៀត ក៏​​​ដាច់​ចិត្ត​បញ្ចប់​ជីវិត​ខ្លួន​ឯង​ ដោយ​ការ​លោត​ទឹក​បែប​នេះ​តែ​ម្តង៕

 

 

 

 

អាន៖ វិធី​សាមញ្ញ​​បំផុត​ជួយ​ក្មេង​ៗ​ពេល​ស្លាក់​របស់​អ្វី​មួយ

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ dailymail​​​​

អត្ថបទថ្មី