នារីខ្មែរ៥រូប ភាគច្រើនល្បីល្បាញ ក្នុងភាពយន្ត Hollywood!
- 2014-09-15 16:20:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីខ្មែរ៥រូប ភាគច្រើនល្បីល្បាញ ក្នុងភាពយន្ត Hollywood!
ចន្លោះមិនឃើញ
មកទល់នឹងពេលនេះមាននារីខ្មែរ រាប់ទាំងអ្នកដែលមានឪពុក និងម្ដាយខ្មែរ និងអ្នកដែលមានតែឪពុក ឬម្ដាយជាខ្មែរ ចំនួន៥រូបហើយ ប៉ុន្តែពួកគេហាក់ពុំសូមមានប្រជាជនខ្មែរក្នុងស្រុកស្គាល់ ប៉ុន្មានទេ ខណៈអ្នកខ្លះសម្ដែងសុទ្ធតែរឿង Hollywood ទៀតផង។ តើពួកគេមានប្រវត្តិយ៉ាងណា និងសម្ដែងបានរឿងអីខ្លះទៅហ្ន?
Bérénice Marlohe៖ បានធ្វើឲ្យប្រជាជនខ្មែរមួយចំនួនភ្ញាក់ផ្អើល ក្រោយចេញរឿង Skyfall ដែលនាងបានដើរតួក្នុងនោះជាមួយ Jame Bond។ នាង Bérénice កើតនៅឆ្នាំ១៩៧៩ ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ដែលមានម្ដាយជាជនជាតិបារាំង និងឪពុកជាកូនចៅខ្មែរកាត់ចិន។ នាងបង្ហាញវត្តមានដំបូងរឿងបារាំង La discordance ក្នុងឆ្នាំ២០០៧។ មកទល់នឹងឆ្នាំ២០១៤នេះ នាងសម្ដែងបាន១៤រឿងហើយ ហើយនៅឆ្នាំក្រោយនេះ នាងនឹងលេចមុខក្នុងរឿងពីរទៀត គឺ “Untitled Terrence Malick project” និង “Prisoner of War”។
Elodie Yung៖ បានលេចមុខក្នុងរឿង Hollywood ជាច្រើនមកហើយ ដូចជា “The Girl with the Dragon Tattoo”, “ 10 Things I Hate About Life” ជាពិសេសរឿង “G.I. Joe: Retaliation”។ Elodie បានកើតនៅទីក្រុងប៉ារីស ប្រទេសបារាំងដែរ ក្នុងឆ្នាំ១៩៨១ ដែលមានម្ដាយជាជនជាតិបារាំង និងឪពុកជាជនជាតិខ្មែរ។ រួមទាំងភាពយន្តបារាំងផង នាងសម្ដែងភាពយន្តបាន១៣រឿងហើយ និងរឿងភាគបញ្ចាំងតាមទូរទស្សន៍បាន៤រឿងដែរ។
Ellen Wong៖ មាន វត្តមានក្នុងរឿង Hollywood ដូចជា “Scott Pilgrim vs. the World” និងរឿងកាណាដា “Silent Night”។ Ellen បានកើតក្នុងឆ្នាំ១៩៨៤ ឬ១៩៨៤ នៅទីក្រុងToronto ប្រទេសកាណាដា។ ឪពុកម្ដាយរបស់នាងមានឈាមជ័រជាខ្មែរ។ មកដល់ពេលនេះ នាងបានសម្ដែងភាពយន្តបាន៣រឿង និងរឿងភាគតាមទូរទស្សន៍ចំនួន៥រឿងទៀត។
Chanty Sok៖ ធ្វើឲ្យអ្នកទស្សនាស្គាល់តាមរយៈរឿង Hollywood “The Fighter”, “Ted” និង“The Test”។ នាងបានកើតនៅឆ្នាំ១៩៨៤ ក្នុងទីក្រុងញីវយ៉ក សហរដ្ឋអាមេរិក។ យោងតាមគេហទំព័រ playasonly ឲ្យដឹងថា Chanty ជាកូនចៅខ្មែរ។
Marline Yan៖ បានបង្ហាញមុខក្នុងរឿងកាណាដា “Trigger” ក្រៅពីនេះ នាងសម្ដែងក្នុងភាពយន្តភាគបាន៤រឿងទៀតដែរ។ Marline បានកើតនៅឆ្នាំ១៩៩៣ ក្នុងខេត្ត Ontario ប្រទេសកាណាដា ជាកូនកាត់ច្រើនសាសន៍ រាប់ទាំងវៀតណាម ចិន ថៃ ឥណ្ឌា និងខ្មែរ។ នាងអាចនិយាយភាសាខ្មែរបានយ៉ាងច្បាស់ទៀតផង។