រំភើបចិត្តស្រក់ទឹកភ្នែក ព្រោះមិត្តប្រុសជូនបាច់ផ្កាធ្វើពីសាច់
- 2015-03-31 16:05:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំភើបចិត្តស្រក់ទឹកភ្នែក ព្រោះមិត្តប្រុសជូនបាច់ផ្កាធ្វើពីសាច់
ចន្លោះមិនឃើញ
បុរសជាច្រើនបានសុំមិត្តស្រីរៀបការដោយវិធីប្លែកៗ និងអំណោយថ្លៃៗ ដើម្បីល្បួងចិត្តនាងឲ្យយល់ព្រម ប៉ុន្តែបុរសម្នាក់នៅទីក្រុងប៉េកាំងប្រទេសចិន បែរជាមានគំនិតខុសពីអ្នកដទៃ។ រូបគេបានបង្ហាញថា មិនចាំបាច់ចំណាយពេលចេញទៅក្រៅដើម្បីខ្ជះខ្ជាយលុយទិញទូរសព្ទថ្លៃៗ ឬរបស់មានតម្លៃនោះទេ គ្រាន់តែសាច់ក៏អាចធ្វើជាបាច់ផ្កាសុំមិត្តស្រីក្លាយជាគូអនាគតបានដែរ។
បើតាមគេហទំព័រ Tencent របស់ប្រទេសចិន បានបញ្ជាក់ថា គម្រោងសុំមិត្តស្រីរៀបការនេះធ្វើឡើងនៅភោជនីយដ្ឋានមួយក្នុងក្រុងប៉េកាំង ប្រទេសចិន។ គូស្នេហ៍ទាំងពីរនាក់ បានទាក់ទងគ្នាអស់រយៈ ពេល ៥ឆ្នាំមកហើយ តាំងពីជួបគ្នាពេលរៀននៅសាកលវិទ្យាល័យ។ ជាទូទៅ មិត្តស្រីចូលចិត្តញ៉ាំសាច់ ដូចនេះហើយទើបមិត្តប្រុសធ្វើបាច់ផ្កាប្លែកនេះឡើង។
ចុចអាន៖ បុរសម្នាក់សុខចិត្តសម្លាប់ខ្លួន ព្រោះគ្រួសារបង្ខំឱ្យរៀបការជាមួយនារីមុខអាក្រក់
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ shanghaiist