តិចនិក​ទាំង​​៥​ ក្នុង​ការ​ថត​រូប ​Selfie​ អោយ​​​កាន់​តែ​ទាក់ទាញ

  • 2015-03-31 20:55:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ថត​រូប​ ​​​​Selfie ​ពេញ​និយម​យ៉ាង​ខ្លាំង​សម្រាប់​យុវវ័យ​សម័យ​អ៊ីនធឺណិត​ ហើយ​រូប​មួយ​ចំនួន​មើល​ទៅ​គួរ​អោយ​ទាក់ទាញ​ដោយ​សារ​តែ​​អ្នក​ថត​ចេះ​​​​​​តិចនិក​​​​ជំនួយ​ដល់​ការ​ថត​រូប​។ ខាង​ក្រោម​នេះ​គឺ​ជា​តិចនិក​ទាំង​៥​ដើម្បី​ជួយ​ដល់​ការ​ថត​រូប​ Selfie ​របស់​អ្នក​​​ឲ្យ​កាន់​មើល​ទៅ​ទាក់ទាញ​មួយ​កម្រិត​ទៀត៖

 

១. យល់​ពី​ទិស​នៃ​​ពន្លឺ​​

 
 

បែរ​មុខ​បញ្ច្រាស​​ទិស​នៃ​ពន្លឺ​ថ្ងៃ​ដែល​ជះ​មក​​ដើម្បី​អោយ​រូប​របស់​អ្នក​មើល​ទៅ​មាន​សភាព​លេច​ធ្លោ​ភ្លឺ​ល្អ។ អ្នក​ក៏​អាច​បែរ​ខ្នង​ដាក់​ពន្លឺ​ថ្ងៃ​​ដើម្បី​អោយ​រូប​ភាព​របស់​អ្នក​មាន​សភាព​ស្រទន់។

 
 

២. ជ្រើស​រើស​​​ជ្រុង​​​ថត

 
 

ដើម្បី​ទទួល​បាន​ជ្រុង​ដែល​ស្រស់​ស្អាត​សម្រាប់​រូប​ Selfie ​គឺ​អ្នក​គ្រាន់​តែ​​លា​ដៃ​របស់​អ្នក​​​ឲ្យ​​អស់​ហើយ​លើក​​​​ឲ្យ​​ខ្ពស់​ រួច​កាច់​ទូរ​សព្ទ​របស់​ចុះ​ក្រោម​បន្តិច​ជា​ការ​ស្រេច​។

 

៣. ធ្វើ​ទឹក​មុខ​តាម​រយៈ​ការ​និយាយ

 

និយាយ​ពាក្យ​ថា​ "ឈីស...”​ សម្រាប់​ការ​​ញញឹម​បែប​ក្លែង​ក្លាយ​។

 
 

និយាយ​ពាក្យ​ថា ​"ព្រូន” ដើម្បី​ធ្វើ​អោយ​បបូរ​មាត់​មើល​ទៅ​សិច​ស៊ី​។

 
 

និយាយ​ពាក្យ​ "ម៉ូកា” ដើម្បី​ទទួល​បាន​ស្នាម​ញញឹម​ដ៏​ទាក់​ទាញ​។

 
 

៤. ប្រើ​ប្រាស់​ Timer សម្រាប់​ការ​ថត ​Selfie ​ជា​លក្ខណៈ​សកម្មភាព

 
 

សម្រាប់​ការ ​Selfie ​រូប​ភាព​ដែល​មាន​សកម្មភាព​ដូច​ជា​ ការ​លោត​ ឫ​សកម្មភាព​ផ្សេងៗ​អ្នក​គួរ​តែ​ប្រើ​ប្រាស់​​Timer ដើម្បី​ទទួល​បាន​រូប​ភាព​ល្អ​។

 

៥. ថត ​Selfie ​នៅ​ទី​ងងឹត

 
 

ថត Selfie​ នៅ​ទី​ងងឹត​វា​មាន​សភាព​មិន​ច្បាស់​ប្រសិន​បើ​យើង​ប្រើ​ប្រាស់​កាមេរ៉ា​ខាង​មុខ ​ដូច្នេះ​អ្នក​គួរ​តែ​ប្រើ​ប្រាស់​កាមេរ៉ា​ខាង​ក្រោយ​ព្រោះ​វា​មាន​ភ្លើង Flash ​​ដើម្បី​អាច​ផ្ដល់​ពន្លឺ​គ្រប់​គ្រាន់​​ដល់​​រូប​ភាព​។ អាច​ប្រើ​ប្រាស់​នូវ​ភ្លើង​ទូរសព្ទ​របស់​មិត្ត​អ្នក​នៅ​ពេល​ប្រើ​ប្រាស់​កាមេរ៉ា​ខាង​មុខ ដោយ​ម្នាក់​បើក​ App ​ភ្លើង ​និង​ម្នាក់​ទៀត​ជា​អ្នក​ថត​​។

 
 

អាន៖ តារា​ខ្មែរ​ពីរ​ដួង ឡើង​ព្រំ​ក្រហម​នៅ​ជប៉ុន

 

ប្រែ​សម្រួល​៖​ ហៃ​ សុខ​ហេង ប្រភព​៖​ buzzfeed