ល្បីថា សំបុត្រមើល Pacquiao និង Floyd ឡើងដល់ជិត៩ម៉ឺនដុល្លារ
- 2015-04-01 13:15:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បីថា សំបុត្រមើល Pacquiao និង Floyd ឡើងដល់ជិត៩ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
ការប្រកួតរវាង Manny Pacquiao និង Floyd Mayweather នឹងត្រូវធ្វើឡើងនៅថ្ងៃទី២ ខែឧសភា ប៉ុន្តែរឿងលក់សំបុត្រចូលមើលការប្រកួតនេះវិញគឺកំពុងតែពុះកញ្ជ្រោលខ្លាំងហើយ បន្ទាប់ពីមានបុរសម្នាក់ប្រកាសថាខ្លួនមានសំបុត្រនៅកៀកសង្វៀន ប្រសិនបើនរណាចង់ទិញ អាចមកទាក់ទងបានក្នុងតម្លៃ ៨៧ ៥០០ដុល្លារអាមេរិកក្នុងមួយសំបុត្រ។
សារព័ត៌មាន TMZ Sport បាននិយាយផ្ទាល់ជាមួយលោក Oren Partner ដែលជាអ្នកគក់ជេរសំបុត្រល្បីឈ្មោះ។ លោក Oren បាននិយាយថា រូបលោកមានសំបុត្រចូលមើលការប្រកួតនេះចំនួន៣៩ ដែលសំបុត្រទាំងអស់នេះគឺសុទ្ធសឹងតែជាសំបុត្រ VIP និងកៀកសង្វៀនទាំងអស់។ កន្លែងល្អបំផុតគឺអាចមានតម្លៃដល់ទៅ៨៧ ៥០០ដុល្លារអាមេរិក គឺនៅជួរទី៦កៀកនឹងសង្វៀនតែម្ដង ប៉ុន្តែពេលនេះ Oren បញ្ជាក់ថាលោកមានតែ២ទេ ចំពោះកន្លែងល្អនេះ។
ក្រុមការងារ TMZ ខាងលើបានសួរទៅ Oren ថាបានសំបុត្រនេះមកពីណា? បុរសរូបនោះបាននិយាយថា លោកស្គាល់មនុស្សមានឥទ្ធិពលនៅទីនោះដែលអាចយកសំបុត្របានមុនថ្ងៃប្រកាសលក់បាន។ មិនត្រឹមតែប៉ុណ្ណោះ បុរសខាងលើបានបញ្ជាក់តម្លៃសំបុត្រផ្សេងៗទៀតដែរថា អាចចាប់ពី៧ ៨៥០ដុល្លារឡើងឯណោះ ទោះជាអង្គុយកន្លែងខាងលើក៏ដោយ។
រូបភាពថតខាងក្រៅកន្លែងប្រកួតរបស់កីឡាករទាំងពីរនេះ
យ៉ាងណាមិញនេះគ្រាន់តែជា សម្ដីរបស់លោក Oren ដែលជាមនុស្សស្និទ្ធខាងកីឡាប្រដាល់នេះតែប៉ុណ្ណោះ ចំណែកឯថ្ងៃប្រកាសលក់សំបុត្រនេះវិញអាចជាចាប់ផ្ដើមនៅចុងសប្ដាហ៍៕
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ tmz