មេក្រុមហ៊ុនរថយន្តធំៗនៅស្រុកខ្មែរ តិចថាមិនស្គាល់
- 2015-04-02 14:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេក្រុមហ៊ុនរថយន្តធំៗនៅស្រុកខ្មែរ តិចថាមិនស្គាល់
ចន្លោះមិនឃើញ
និយាយពីម៉ាករថយន្តដែលកំពុងចរាចរនៅទីផ្សារប្រទេសកម្ពុជា ប្រិយមិត្តមួយចំនួនប្រាកដជាចាប់អារម្មណ៍និងស្គាល់បានច្រើន ប៉ុន្តែបើនិយាយពីអ្នកគ្រប់គ្រងដែលដឹកនាំក្រុមហ៊ុនរថយន្តទាំងនោះ ប្រិយមិត្តមួយចំនួនអាចមន្ទិលសង្ស័យ ឬមិនស្គាល់ក៏ថាបាន។
អីចឹងទេ! Sabay ណែនាំឲ្យប្រិយមិត្តស្គាល់ប្រធានគ្រប់គ្រងក្រុមហ៊ុនរថយន្តមួយចំនួននៅស្រុកខ្មែរ ដើម្បីប្រិយមិត្តបានស្គាល់ពីរូបរាងនិងមុខមាត់យ៉ាងណាយ៉ាងណី។
លោក គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលនាំចូលនិងចែកចាយរថយន្តម៉ាក Toyota
លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA ដែលនាំម៉ាកយីហោរថយន្តល្បីៗមានដូចជា Ford, Land Rover និង Jaguar
លោក Pily Wong នាយកប្រតិបត្តិក្រុមហ៊ុន Hung Hiep (Cambodia) ដែលនាំចូលរថយន្តម៉ាក Volkswagen និង Mercedes ពីអាល្លឺម៉ង់
លោក ស៊ីវ ថៃ អគ្គនាយកក្រុមហ៊ុន OMC ដែលនាំរថយន្ត Suzuki ពីជប៉ុន
លោក សម្បតិ្តសំប៊ូរ តេតាណា អគ្គនាយកក្រុមហ៊ុន Mitsubishi Motors កម្ពុជា ដែលនាំរថយន្ត Mitsubishi
លោក Homan Tandijono ប្រធានគ្រប់គ្រងក្រុមហ៊ុនរថយន្ត MG Cambodia ដែលនាំរថយន្ត MG ពីអង់គ្លេស
លោក Peter Bronger អគ្គនាយកក្រុមហ៊ុន Premium Auto ដែលនាំរថយន្ត BMW ពីអាល្លឺម៉ង់
លោក Temmy Wiradjaja នាយកចាត់ការទូទៅក្រុមហ៊ុន Rolls-Royce Motor Car Phnom Penh នាំចូលរថយន្ត Rolls-Royce មកកម្ពុជា
លោក Graeme Hunter អគ្គនាយកក្រុមហ៊ុន Precision Cars ដែលនាំចូលរថយន្ត Porsche ពីអាល្លឺម៉ង់
លោក Laurent Genet អគ្គនាយកក្រុមហ៊ុន Automotive Asia (Cambodia) ដែលនាំម៉ាករថយន្ត Audi មកកម្ពុជា
យ៉ាងម៉េចដែរប្រិយមិត្ត ស្គាល់រូបរាងពួកគាត់ហើយឬនៅ ហើយចាប់អារម្មណ៍យ៉ាងណាដែរ?
អត្ថបទ៖ ប៊ុណ្ណារ៉ា