ឮ​ថា ​​​Samsung នឹង​​បន្ត​ចេញ ​​Smartphone បី​ម៉ូដែល​ទៀត​​​ចុង​ឆ្នាំ​នេះ​

  • 2014-10-08 17:23:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​Samsung បាន​​ប្រកាស​Galaxy Note 4 និង​Galaxy Note Edge កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​ ​ឥឡូវ​​ឮ​​ថា​ក្រុមហ៊ុន​កូរ៉េ​មួយ​នេះ​នឹង​ចេញ​Smartphone បី​ម៉ូដែល​ទៀត​​នៅ​ចុង​ឆ្នាំ​២០១៤​នេះ​។

 

សារព័ត៌មាន​ជា​ច្រើន (GSM Arena, Sammobile​...) បាន​ចុះ​ផ្សាយ​ជា​ហូរហែ​ពី​Smartphone បី​ម៉ូដែល​Galaxy A5, Galaxy A3 និង​Galaxy A7 ​ដែល​Samsung នឹង​ដាក់​លក់​លើ​ទី​ផ្សារ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​ហើយ​ ក្នុង​នោះ​ដែរ​ក៏​មាន​ព័ត៌មាន​បែក​ធ្លាយ​ពី​Specs របស់​Smarphone ទាំង​បី​ផង​ដែរ។

 

បើ​តាម​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​កន្លង​មក​ថា​ ​Galaxy A5នឹង​មាន​អេក្រង់​ទំហំ៥អ៊ីញ​(ប្រើ​បច្ចេកវិទ្យា​HD Super AMOLED) នឹង​មាន​កាមេរ៉ា​ក្រោយ​ទំហំ 12MP និង​មុខ 5MP, Chip ប្រភេទ Snapdragon 410, CPU ប្រភេទ Quad-core Cortex-A53 មាន​ល្បឿន1.2GHz,​ Memory 16GB, RAM 1GB និង​មាន​ថាមពល​ថ្ម 2,330 mAh រី​ឯ​តម្លៃ​វិញ​ប្រហែល ៤០០~៤៥០ដុល្លារ។

រូបភាព​លេច​ធ្លាយ​របស់ ​Galaxy A5

ប្រភព​ក៏​បាន​បញ្ជាក់​ទៀត​ថា​ចំពោះ​ Specs របស់​ ​Galaxy A3 (​អេក្រង់​៤,៥អ៊ីញ​) ដូច​គ្នា​ទៅ​នឹង​Galaxy A5 ដែរ​តែ​តម្លៃ​របស់​A3ប្រហែល​ពី ៣៥០~៤០០ដុល្លារ​ប៉ុណ្ណោះ​។ ដោយ​ឡែក​Galaxy A7 នឹង​ជា​Smartphone មាន​អេក្រង់​ធំ​ជាង​គេ​ក្នុង​ចំណោម​Smartphone ត្រកូលA របស់​Samsungដែល​​អេក្រង់​របស់​វា​មាន​ទំហំ ៥,៥អ៊ីញ​និង​​Resolution 1920 x 1080 pixels ចំណែក​ឯ​Specs ផ្សេង​ទៀត​របស់​Smartphone អេក្រង់​៥,៥អ៊ីញ​នេះ​ប្រភព​ពុំ​បាន​បញ្ជាក់​នោះ​ទេ។

 

ចាំ​មើល​ថា​ តើ​ការ​បញ្ចេញ​Smartphone យ៉ាង​ច្រើន​ (Galaxy Note4, Note Edge, Smartphone ត្រកូល​A)ជា​ហូរ​ហែ​បែប​នេះ​អាច​ធ្វើ​ឲ្យ​ Samsung ​បង្កើន​ប្រាក់​ចំណេញ​របស់​ខ្លួន​បាន​ដែរ​ឬ​ទេ ​ខណៈ​ដែល​ប្រាក់​ចំណេញ​នៅ​ត្រី​មាស​ទី​៣ឆ្នាំ​២០១៤បាន​ធ្លាក់​ចុះ​រហូត​៦០ភាគរយ​?

 

ចុច​អាន៖ Samsung ​​ចេញ​កាល​បរិច្ឆេទ​លក់​ Note 4​ ​នៅ​អង់គ្លេស​​ថ្ងៃ​​ ១០ ​តុលា

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ gsmarena

អត្ថបទពេញនិយម