យុវវ័យ​​មួយ​ក្រុម​​ផលិត​​វីដេអូ​អប់រំ​អ្នក​បើក​បរ​​ ទទួល​បាន​ការគាំទ្រច្រើន​

  • 2015-04-02 14:54:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​​បង្ហាញ​ស្នាដៃ​តាម​​រយៈ​ការ​ផលិត​​បទ​ចម្រៀង​​ និង​​​វីដេអូ​អប់រំ​ខ្លី​ៗ​​​ ពី​​យុវជន​​​​​ខ្មែរ​​​​​​កំពុង​ទទួល​​បាន​ការ​គាំទ្រ ​​​​ច្រើន​ពី​​អ្នក​និយម​​ប្រើ​ប្រាស់​បណ្តាញ​អ៊ីនធ័រណេត​។ ជាក់​ស្តែង​វីដេអូ​អប់រំ​​ខ្លី​មួយ​ដែល​មាន​​បំណង​​លើក​កម្ពស់​ការ​​យល់​ដឹង​​ពី​ឥរិយាបថ​របស់​​អ្នក​​បើក​បរ​​​​បាន​​​ទាក់​​ទាញ​​អ្នក​​​​ទស្សនា​ និង​ចែក​ចាយ​តៗ​គ្នា​​ខ្ទង់​ពាន់​នាក់​។ ​ ​​កញ្ញា​ភិន​ សុ​ដា​លីស សិល្ប​ការនី​ ខ្មែរ និង​ជា​តំណាង​​ផលិត​ករ​វ័យ​ក្មេង​មួយ​រូប​​​បាន​ប្រាប់​ Sabay ថា​វីដេអូ​ខ្លី​​នេះ​មាន​ចំណង​ជើង​ថា «​Types of Drivers in Cambodia»​ ដែល ​មាន​ន័យ​ថា​ជា​ភាសា​ខ្មែរ​ថា​ប្រភេទ​អ្នក​បើកបរ​នៅ​កម្ពុជា។​ វីដេអូ​​​នេះ​​មាន​​រយៈ​ពេល​​ជាង៧ ​នាទី​ បាន​បង្ហាញ​ពី​អ្នក​បើក​បរ​នៅ​កម្ពុជា​មាន​ទាំង​អស់​១៥​​ប្រភេទ​ ដែល​មើល​ទៅ​បែប​កំប្លែង​តែ​​បង្កប់​អត្ថន័យ​អប់​រំ​ដល់​អ្នក​បើក​បរ ទាំង​ឡាយ​​។

 

 

និស្សិត​ឆ្នាំ​ទី​បី​​នៃ​សាកល​វិទ្យាល័យ​ លីម កុកវីង រូប​នេះ​បាន​បន្ត​ទៀត​ថា​ ​ការ​ផលិត​វីដេអូ​អប់រំ​នេះ​គឺ​​យក​លំនាំ​ពី​​បរទេស​​ ខណៈ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​​កំពុង​បន្ត​​កើត​​មាន​​ឡើង​ជា​រៀង​រាល់​ថ្ងៃ​។  "ការ ​ពិត​ទៅ​​មក​ពី​ខ្ញុំ​ឃើញ​វីដេអូ​បែប​នេះ​នៅ​ សាំងហ្គាពួរ និង​ នៅ​អាមេរិក​ ប៉ុន្តែ​នៅ​ខ្មែរ​ឬ​ក៏​ថៃ​អី​អត់​ទាន់​ឃើញ​មាន​វីដេអូ​ចឹង​ៗ​ផង! ចឹង​ហើយ​បាន​ខ្ញុំ​គិត​ឃើញ​ថា​នៅ​ស្រុក​ខ្មែរ​តែង​តែ​មាន​បញ្ហា​ចរាចរណ៍ ហើយ​ក៏​បបួល​មិត្ត​ភក្ដិ ថត​វីដេអូ​នេះ​ឡើង”។​   កញ្ញា​​​បញ្ជាក់​ទៀត​​ថា​ តួ​សម្ដែង​ក្នុង​វីដេអូ​នេះ​សុទ្ធ​​តែ​ជា​មិត្ត​ភក្ដិ​​រៀន​ជាមួយ​គ្នា ហើយ​ការ​កាត់ត​វីដេអូ​​នេះ​គឺ​សុទ្ធ​តែ​ជា​អ្វី​ដែល​ធ្លាប់​ចេះ ​ដូច្នេះ​​កញ្ញា​​ត្រូវ​តែ​​យក​​អ្វី​ដែល​ខ្លួន​ធ្លាប់​រៀន​​យក​មក​ប្រើ​ប្រាស់​ ក្នុង​បំណង​​បង្ហាញ​ដល់​មិត្ត​យុវវ័យ​ ឱ្យ​ចេះ​ប្រុង​ប្រយ័ត្ន​ក្នុង​ពេល​បើក​បរ​ ទោះ​បី​ជា​វីដេអូ​នេះ​ផលិត​​​ឡើង​ដើម្បី​ការ​សប្បាយ​ក៏​ដោយ។   ថ្វី​ត្បិត​​​វីដេអូ​នេះ ​ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន​ពី​មិត្ត​យុវវ័យ​​ក៏​ដោយ​ប៉ុន្តែ​ នៅ​មាន​យុវវ័យ​ខ្លះ​ហាក់​ដូចជា​មិន​ទាន់​យល់​ពី​គោលការណ៍​របស់​វីដេអូ​នេះ​ នៅ​ឡើយ​ទេ។ "មាន​មនុស្ស​២ ទៅ​៣ ក្នុង​ចំណោម​១០០នាក់​ រិះ​គន់​ចំពោះ​វីដេអូ​នេះ តែ​គាត់​មិន​ដឹង​ថា​គាត់​ ជា One of them ទេ មាន​ន័យ​ថា​ជួន​កាល​គាត់​អាច​ជា​ម្នាក់​នៅ​ក្នុង​ចំណោម​នេះ! ខ្ញុំ​មិន​មែន​ចង់​បាន​ន័យ​ថា​ឱ្យ​ពួក​គាត់​ធ្វើ​ចឹង​ទេ​តែ​ខ្ញុំ​គ្រាន់​តែ​ចង់​បង្ហាញ​ពួក​គាត់​ប៉ុណ្ណោះ!” ។ និស្សិត​ផ្នែក​​ Proffesional Design បន្ថែម​៕​   https://www.youtube.com/watch?v=uku_h83lsyQ   អត្ថបទ៖គង់ ច័ន្ទវ៉ាន់ណេង