គេង​ម៉ោង​ប៉ុន្មាន ភ្ញាក់​ម៉ោង​ប៉ុន្មាន ​ល្អ​សម្រាប់​សុខភាព?

  • 2015-04-02 22:03:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នកស្រាវជ្រាវ​​ជា​ច្រើន ធ្លាប់​បាន​អះអាង​ត្រឹម​​​រយៈពេល​​នៃ​ការ​គេង​ពី​ ៧ ទៅ ៨​ម៉ោង​ក្នុង​មួយ​យប់​ គឺ​ល្អ​ចំពោះ​សុខភាព ប៉ុន្តែ​មិន​ធ្លាប់​មាន​ការ​បញ្ជាក់​​ថា​គួរ​ចូលគេង​នៅ​ម៉ោង​ប៉ុណ្ណេះ ឬ​ម៉ោង​ប៉ុណ្ណោះ​ល្អ​ទេ។ ​តើ​មាន​ពេលវេលា​​ជាក់លាក់​ណា​​ ដែល​អ្នក​វិទ្យាសាស្ត្រ​បាន​ចាត់​ទុក​ថា​ជា​ ពេល​សមរម្យ​សម្រាប់​​គេង​ដែរ​ឬ​ទេ? ចម្លើយ​គឺ​គ្មាន​ទេ ​ពោល​គឺ​វា​អាស្រ័យ​ទៅ​លើ​ទម្លាប់​របស់​ប្រជាជន​តាម​ប្រទេស​នីមួយ​ៗ ប៉ុន្តែ​ក៏​​មាន​ជម្រើស​ដែល​ល្អ​បំផុត​មួយ​នោះ​ដែរ។

 

គន្លឹះ​ក្នុង​ការ​គេង

 

 

ប្រសិនបើ​អ្នក​ចូល​គេង​យប់ជ្រៅ​រហូត​ដល់​ម៉ោង ២ ឬ​ ៣ទៀប​ភ្លឺ គួរតែ​ភ្ញាក់​នៅ​ម៉ោង​៨ ទៅ​៩​ព្រឹក។ ប៉ុន្តែ​អ្នក​នឹង​គ្មាន​អារម្មណ៍​ស្រស់ស្រាយ និង​សកម្ម​ដូច​អ្នក​ដទៃ​ដែល​គេង​ម៉ោង​១០យប់​ ហើយ​ក្រោក​ម៉ោង​៥​ព្រឹក​ឡើយ។

 

ក្នុង​អំឡុង​គេង​ពេល​យប់​នោះ មនុស្ស​គ្រប់​រូប ​តែងតែ​ប្រែ​ទៅ​ប្រែ​មក (យប់ជ្រៅ) មិន​ត្រឹមតែ​ប៉ុណ្ណោះ ថែមទាំង​សុបិន​ទៀត​ផង។ នេះ​ជា​ដំណាក់​កាល​បង្កើត​បាន​ជា​វដ្ដ​នៃ​ការ​គេង​ពេញលេញ។ ជា​ធម្មតា​មនុស្ស​គ្រប់រូប​ ពេល​គេង​គឺ​តែង​សុបិន​ជានិច្ច ប៉ុន្តែ​ពេល​ក្រោក​មក​មិន​ចងចាំ​រឿង​សុបិន​នោះ​ បាន​ន័យ​ថា​អ្នក​គេង​បាន​គ្រប់គ្រាន់​ហើយ។ តែ​បើ​ភ្ញាក់​ពី​គេង​មក​ចងចាំ​គ្រប់​រឿង​ដែល​បាន​កើត​ឡើង​ក្នុង​សុបិន​នោះ មាន​ន័យ​ថា​អ្នក​គេង​មិន​បាន​ស្កប់​ឡើយ៕

 

ចុចអាន៖ គេង​ច្រើនពេក បង្ក​ហានីភ័យ​សុខភាព​៦យ៉ាង​

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី

ប្រភព៖lifehacker yahoo byrdie

អត្ថបទពេញនិយម
អត្ថបទថ្មី