គេង​ច្រើនពេក បង្ក​ហានីភ័យ​សុខភាព​៦យ៉ាង​

  • 2015-02-27 16:37:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​គេង គឺជា​រឿង​ដែល​សំខាន់​​បំផុតសម្រាប់បំពេញ​បន្ថែម​ថាមពល​ដែល​រាងកាយ​ត្រូវការ ជាង​ការ​ញ៉ាំ​ទៅ​ទៀត ។ ប៉ុន្តែ​ការ​គេង​ មិន​ត្រូវ​យូរ​ពេក ឬ​តិច​ពេក​ឡើយ ​ពោល​គឺ​ជា​ធម្យម​ត្រឹម​​ប្រាំពីរ ទៅ​ប្រាំបី​ម៉ោង​ក្នុង​មួយ​យប់​បាន​ហើយ។  យោង​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​ជាច្រើន​ប្រទេស​បាន​ឲ្យ​ដឹង​ថា​គេង​លើស​ពី​នេះ​ទៀត ​អ្នក​នឹង​ប្រឈមមុខ​ហានិភ័យ​សុខភាព៦យ៉ាង៖

 

 

១. ប៉ះពាល់​ដល់​ខួរក្បាល

 

ការសិក្សា​មួយ​នៅ​ឆ្នាំ​២០១២​បាន​រក​ឃើញ​ថា​ក្នុង​ចំណោម​ស្ត្រី​វ័យ​ចំណាស់​ដែល​​គេង​​ច្រើនពេក (ឬ​តិច​ពេក) អាច​ធ្វើឲ្យ​មុខងារ​របស់​ខួរក្បាល​​​​ធ្លាក់​ចុះ​​ការ​ចងចាំ។ ស្ត្រី​ដែល​​គេង​​ច្រើន​ជាង​ប្រាំបួន​ម៉ោង​ក្នុង​មួយ​យប់​ អាច​ផ្លាស់ប្ដូរ​ការ​គិត​យឺត​ជាង​អាយុ​ពីរ​ឆ្នាំ។

 

២. ពិបាក​ក្នុង​ការ​មាន​ផ្ទៃពោះ

 

 

នៅ​ឆ្នាំ​២០១៣​ក្រុម​អ្នកស្រាវជ្រាវ​របស់​កូរ៉េ​ខាងត្បូង​បាន​វិភាគ​លើ​ទម្លាប់​គេង​របស់​ស្ត្រី​ជាង​៦៥០​នាក់ ដែល​កំពុង​បង្ក​កំណើត។ ពួកគេ​បាន​រក​ឃើញ​ថា​អត្រា​នៃ​ការ​មាន​ផ្ទៃពោះ​របស់​ពួកគេ​មាន​ច្រើន​ជាង​ស្ត្រី​ដែល​គេង​បាន​ប្រាំពីរ​ទៅ​ប្រាំបី​ម៉ោង​ក្នុង​មួយ​យប់ ហើយ​ស្ត្រី​ដែល​គេង​បាន​១១​ម៉ោង​រឹតតែ​មាន​ផល​ពិបាក​ទៀត។

 

៣. ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម

 

ការ​សិក្សា​តូច​មួយ​ក្នុង​ទីក្រុង​កេប៊ិច​ ប្រទេស​កាណាដា​ ត្រូវ​បាន​ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា​មនុស្ស​ដែល​ដេក​លើស​ប្រាំបី​ម៉ោង​ក្នុង​មួយ​យប់​អាច​វិវត្តន៍​ទៅជា​ជំងឺ​ទឹកនោមផ្អែម​លើស​អ្នក​គេង​បាន​ប្រាំពីរ​ម៉ោង​​ ដល់​ទៅពីរ​ដង។

 

៤. លើស​ទម្ងន់

 

 

អ្នកស្រាវជ្រាវ​ក៏​បាន​រក​ឃើញ​ដូចគ្នា​ថា​មនុស្ស​ដែល​មាន​ជំងឺ​លើស​ទម្ងន់ ​និង​ឡើង​ជាតិ​ខ្លាញ់​គឺ​ភាគច្រើន​ជា​អ្នក​គេង​ច្រើន។ ពួកគេ​បាន​រក​ឃើញ​ទៀត​ថា​ការ​គេង​រយៈ​ពេល​ខ្លី​ និង​រយៈ​ពេល​យូរ​អាច​ឡើង​ទម្ងន់​ច្រើន​ជាង​មនុស្ស​បាន​ដេក​ប្រាំពីរ​ទៅ​ប្រាំបី​ម៉ោង​ក្នុង​មួយ​យប់។

 

៥. ប្រឈមមុខ​នឹង​ជំងឺ​បេះដូង

 

នៅ​ក្នុង​ការស្រាវជ្រាវ​របស់​មហាវិទ្យាល័យ​អាមេរិក​នៅ​ឆ្នាំ​២០១២​ បាន​ឲ្យ​ដឹង​ថា​អ្នក​ជំងឺ​បេះដូង ឬ​អ្នក​ជំងឺ​សរសៃ​ឈាម​បេះដូង​នោះ​គឺ​បាន​ដេក​ប្រាំបី​ម៉ោង​ឬ​ច្រើនជាង​នេះ​រៀងរាល់​យប់ ដោយ​ក្រុម​អ្នកស្រាវជ្រាវ​បាន​វិភាគ​លើ​ទិន្នន័យ​មនុស្ស​ជាង​៣០០០នាក់។

 

៦. ជំងឺ​បាក់​ទឹកចិត្ត

 

 

នៅ​ក្នុង​ការសិក្សា​មួយ​កាលពី​ឆ្នាំ​២០១៤ អ្នកស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ការ​គេង​រយៈ​ពេល​យូរ​ធ្វើឲ្យ​មាន​កំណើន​ហានិភ័យ​នៃ​​​ជំងឺ​បាក់​ទឹកចិត្ត។ ការសិក្សា​នោះ​បាន​ឲ្យ​ដឹង​ថា​អ្នក​ដេក​ប្រាំពីរ​ទៅ​ប្រាំបួន​ម៉ោង​ក្នុង​មួយ​យប់​មាន​អត្រា​២៧% ​នៃ​ជំងឺ​បាក់​ទឹកចិត្ត ខណៈ​អ្នក​គេង​បាន​ប្រាំបួន​ម៉ោង ឬ​ច្រើនជាង​មាន​ដល់​ទៅ​៤៩%៕

 

ចុចអាន៖ទម្លាប់​ធម្មតា​១០​យ៉ាង​ដែល​នាំ​ឲ្យ​ខូច​តម្រង​នោម​ដោយ​មិន​ដឹង​ខ្លួន

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី ប្រភព៖msn

អត្ថបទពេញនិយម