មួយ​គ្រាប់​នេះ​អាច​ស៊ី​ដាច់​គ្រាប់​បាល់​របស់​ ​Carlos បាន​អត់?

  • 2015-04-02 22:31:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ស៊ុត​បញ្ចូល​ទី​ដ៏​អស្ចារ្យ​របស់​កីឡាករ​ម្នាក់​នៅ​​ប្រទេស​ហ្ស៊ីមបាវ៉េ​ បាន​​ធ្វើ​​ឲ្យ​ភ្ញាក់ផ្អើល​ដល់​អ្នក​ទស្សនា​គ្រប់​គ្នា។ កីឡាករ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ ​​បាន​បណ្ដើរ​​បាល់ ​ហើយ​ឆ្កឹះ​ផុត​កីឡាករ​ពីរ​រូប ​រួច​ក៏​បាន​ញាក់​ដាច់​​កីឡាករ​ម្នាក់ទៀត​ដែល​បម្រុង​ចូល​មក​ដណ្ដើម​​បាល់​ បន្ទាប់​​មក​ទើប​ស៊ុត​​បញ្ចូល​ទី ​ដែល​មើល​ទៅ​សឹង​តែ​អស់​មុំ​ដែល​ត្រូវ​ចូល​ទៅ​ហើយ។

 

  សូម​មើល​វីដេអូ​ខាង​ក្រោម៖

 

 

គ្រាប់​បាល់​នេះ​ត្រូវ​បាន​គេ​ប្រៀបធៀប​ជាមួយ​គ្រាប់​បាល់​របស់ Roberto Carlo ដែល​គាត់​បាន​ទាត់​ជិត​ជ្រុង​បញ្ចូល​ទី​កាលពី​នៅ​ Real Madrid ។

  ខាង​ក្រោម​នេះ​ជា​គ្រាប់​បាល់​របស់ Carlos៖  

  តើ​ប្រិយមិត្ត​គិត​ថា​មួយ​គ្រាប់​របស់​កីឡាករ​ហ្សីមបាវ៉េ​នោះ អាច​ធៀប​នឹង​មួយ​គ្រាប់​របស់ Carlos បាន​ដែរ​ឬ​ទេ?

  ប្រែសម្រួល៖ ហេង​សុធារិទ្ធិ ប្រភព៖ Mirror​​​